មេដឹកនាំគណបក្សមហាសាមគ្គីជាតិខ្មែរ៖ ការលើកឡើងរបស់ជនក្បត់ជាតិ៣ជំនាន់ គឺច្រណែននៅពេលឃើញប្រជាពលរដ្ឋចូលរួមបរិច្ចាគយ៉ាងផុសផុលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន
ភ្នំពេញ៖ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថ្លែងថា ការលើកឡើងរបស់ជនក្បត់ជាតិ៣ជំនាន់ ថា រដ្ឋាភិបាលអស់លុយទៅរៃអង្គាសលុយពីប្រជាពលរដ្ឋ គឺទណ្ឌិតក្បត់ជាតិរូបនេះទៅវិញទេ ដែលមានការច្រណែននៅពេលដែលឃើញប្រជាពលរដ្ឋមានការចូលរួមយ៉ាងផុសផុសគាំទ្រទៅនឹងគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន។
ឯកឧត្តម ហ៊ាង គឹមស្រឿន បានបន្តថា អ្វីដែលជនក្បត់ជាតិរូបនេះបញ្ជាក់អំពីការរៃអង្គាសថវិកាប្រជាពលរដ្ឋស្មើនឹងសមរង្ស៊ីទទួលស្គាល់ថា ប្រជាពលរដ្ឋមានការចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងផុសផុល និងអបអរសាទរ។ តែបើសិនរដ្ឋាភិបាលធ្វើការអំពាវនាវក្នុងការបង្កើតមូលនិធិនេះ ហើយប្រជាពលរដ្ឋពុំបានចូលរួមចំណែកនៅក្នុងការកសាងទៅតាមការអំពាវនាវ ប្រាកដណាស់ទណ្ឌិត សម រង្ស៊ី នឹងយកចំណុចខ្សោយនេះ វាយប្រហារទៅលើរាជរដ្ឋាភិបាលថា រាល់ការអំពាវនាវ គឺប្រជាពលរដ្ឋមិនបានចូលរួមទេ តែធាតុពិតប្រជាពលរដ្ឋចូលរួមយ៉ាងផុសផុលដូចទឹកបាក់ទំនប់នៅក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែន ហើយឃើញថាប្រជាពលរដ្ឋចូលរួមយ៉ាងផុសផុលអបអរសាទរនៅការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន អ៊ីចឹងទណ្ឌិត សម រង្ស៊ី លើកឡើងថា រដ្ឋាភិបាលអស់លុយហើយបាទៅរ៉ៃអង្គាសពីប្រជាជន។
ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរបានបន្តទៀតថា អ្វីដែលជនក្បត់ជាតិ៣ជំនាន់លើកឡើងឆ្លុះបញ្ចាំងឱ្យឃើញថា របៀបអ្នកនយោបាយធ្វើនយោបាយមិនមែនដើម្បីជាតិ និងប្រជាជនកម្ពុជាទេ ធ្វើនយោបាយបែបច្រណែនគុំគួន។ អ្វីដែលជនក្បត់ជាតិរូបនេះបញ្ចេញមតិ ឬក៏សារនយោបាយណាមួយតាំងពីការផ្តើមហេតុ នៃការធ្វើនយោបាយ រហូតមកដល់ពេលនេះ ក៏ប្រជាជនកម្ពុជាបានជ្រាបទាំងអស់គ្នាហើយថា អ្វីជាតម្លៃសន្តិភាព? អ្វីជាគុណតម្លៃនៃការអភិវឌ្ឍប្រទេសកម្ពុជាដែលយើងឆ្លងកាត់អស់រយៈកាលជាច្រើនមកហើយនេះ ហើយប្រជាពលរដ្ឋមិនជឿតាមការបោកប្រាស់របស់ក្រុមអ្នកនយោបាយញុះញង់លាបពណ៌បំផ្លាញសុខសន្តិភាពនោះទេ៕
ដោយ៖ពលជ័យ