អភិបាលខេត្តកំពង់ធំប្រគល់រថយន្តមួយគ្រឿងដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងសប្ដាហ៍នេះបានអញ្ជើញប្រគល់រថយន្តមួយគ្រឿង(រថយន្តស៊ីរ៉ែន) ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ទុកបម្រើកិច្ចការងារនៅក្នុងអង្គភាព។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលមានចិត្តសប្បុរសឧបត្ថម្ភរថយន្តដល់កងកម្លាំងសម្រាប់បំពេញការងារ៕
ដោយ៖ប៊ុនរដ្ឋា