ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់កន្លះតោន ធ្វើពិធីអភិសេកតម្កល់នៅវត្តព្រៃធុតង្គភ្នំទ្រព្យ
ពោធិ័សាត់៖ ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្តនៅវត្តព្រៃធុតង្គភ្នំទ្រព្យ ស្ថិតក្នុងភូមិឈើទាលរូង សង្កាត់រលាប ក្រុងពោធិ៍
សាត់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានប្រារព្ធបុណ្យពុទ្ធាភិសេកពុទ្ធបដិមាមួយអង្គ កសាងអំពីស្ពាន់ ទម្ងន់៥០០គីឡូក្រាម, គង់ព្រះភ្នែនកម្ពស់១,៤០ម៉ែត្រ។
ពុទ្ធបដិមាធ្វើអំពីស្ពាន់នេះ ផ្ដួចផ្ដើមឡើងដោយព្រះអង្គ ប៉ាច សុផុន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះអង្គ ថ្លាង សុផាត ព្រះគ្រូចៅអធិការវត្តព្រៃធុតង្គភ្នំទ្រព្យ, ឧបាសិកា ឡោ ចន្ថា, លោក លឹម រិទ្ធី, ឧបាសិកា ចាន់ ពេជ្រ ព្រមទាំងញាតិព្រះធម៌មួយចំនួនទៀត។
ព្រះអង្គ ថ្លាង សុផាត មានសង្ឃដីកាថា វត្តព្រៃធុតង្គភ្នំទ្រព្យ បានធ្វើសមាធិកម្មដ្ឋានជារៀងរាល់ឆ្នាំ ក្នុងចំណោមវត្តទាំង២០៧វត្ត ទូទាំងខេត្តពោធិ៍សាត់ ដោយមានការនិមន្តចូលរួមពីភិក្ខុ សាមណេរ និងសីលវ័ន សីលវតី ពីគ្រប់មជ្ឍដ្ឋាន។ សព្វថ្ងៃនេះវត្តកសាងបាននូវសមិទ្ធផលមួយចំនួន ហើយក៏នៅមានការខ្វះខាតជាច្រើនទៀត។ក្នុងនាមព្រះចៅអធិការវត្ត ព្រះអង្គសូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងប្រជាពុទ្ធបរិស័ទគ្រប់ទិសទី ជួយចូលរួមកសាងទៅតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីធ្វើឱ្យវត្តព្រៃធុតង្គភ្នំទ្រព្យ មានការរីកចម្រើនដូចវត្តដទៃទៀតដែរ៕
ដោយ៖ចេង ពុំ