យើងទាំងអស់គ្នាត្រូវចូលរួមរៀបចំកម្ពុជាមាតុភូមិយើង

ឱ្យក្លាយទៅជាទឹកដីសុវណ្ណភូមិដែលអាចគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធាន និងសក្តានុពល ដោយឈរលើគោលការណ៍ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន។

មានប្រសាសន៍នៅក្នុងពិធីបិទសិក្ខាសាលា ស្តីពីបទពិសោធន៍នៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានរំលឹកពីទស្សនៈដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យមានការចូលរួមពីយើងទាំងអស់គ្នាដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីសុវណ្ណភូមិ តាមរយៈការរៀបចំទីក្រុង ទីប្រជុំជន និងការបែងចែកតំបន់ទៅតាមសក្តានុពល ដែលអាចគ្រប់គ្រង និងប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម បង្កើតការងារ និងបង្កើនចំណូលជូនប្រជាជន។

២ កញ្ញា ២០២៤

📷 MLMUPC

#ams1minute

ads banner