ស្នងការនគរខេត្ដតាកែវ គ្រោងបង្កើតក្រុមការងារចម្រុះជាពហុជំនាញចុះពិនិត្យ និង វាយ តម្លៃនៅតាមអធិការនគរបាលស្រុកក្រុងដើម្បីកំណែទំរង់លើការងារជំនាញនិងការកសាងជំរុំជម្រក
(តាកែវ)៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ នឹងរៀបចំក្រុមការងារចម្រុះ ជាពហុជំនាញ ក្រោមការបង្គប់ការរបស់លោកស្នងការផ្ទល់ ចុះទៅតាមអធិការនគរបាលក្រុងស្រុក ដើម្បីពិនិត្យ និងធ្វើការវាយតម្លៃផ្ដល់ពិន្ទុ លើការអនុវត្តកិច្ចការងាររបស់អធិការដ្ឋាន ទាំងការរៀបចំជំរុំជម្រក និងការអនុវត្តកិច្ចការងារជំនាញអោយទាន់សភាពការណ៍ ។
លោកស្នងការលើបែបនេះក្នុងពេលដែលលោករួមជាមួយលោកស្នងការរង បានចុះជួបជាមួយមន្ត្រីនគរបាលស្រុកសំរោង ដើម្បីពង្រឹងលើការងារជំនាញ និងវិន័យកងកំលាំងនគរបាលជាតិថ្មី នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកសំរោង ។
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ក៏បានជំរុញអោយបណ្ដាអធិការដ្ឋានក្រុងស្រុកទាំង១០ នៅក្នុងខេត្ដតាកែវ ត្រូវយកចិត្តទុកដាក់ថែរក្សាទ្រព្យសម្បត្តិរបស់អង្គភាពដែលទទួលបានពីថ្នាក់លើផ្ដល់មកអោយដូចជា មធ្យោយបាយនៃការធ្វើតំណើរ ម៉ូតូ រថយន្ដ ត្រូចេះថែរក្សាអោយដូចជាទ្រព្យសម្បត្តិរបស់ខ្លួនឯងផ្ទាល់ ដោយធ្វើការពិនិត្យ និងជួសជុលឡើងវិញអោយបានល្អស្អាត ព្រោះមធ្យោបាយទាំងនោះជាចលករជួុយដល់កិច្ចការងាររបស់កងកំលាំងនគរបាលយើងច្រើន ក្នុងការចេញប្រតិបត្តិការងារ ។ ហើយដើម្បីទប់ស្កាត់ ក៏ដូចជាការបង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលានោះ កងកំលាំងនគរបាលយើង ត្រូវតែចុះ តាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កើនភាពស្និតស្នាល និងផ្សព្វផ្សាយអំពីសន្តិសុខសណ្ដាប់ធ្នាប់ ពីច្បាប់ចរាចរ នឹងចែកលេខទូរស័ព្ទជូនដល់ពួកគាត់ ក្នុងការសហការណ៍ជាមួយសមត្ថកិច្ចដោយសម្ងាត់ លើការផ្ដល់ជាព័ត៍មានបានលឿននឹងរហ័ស ៕
ដោយ ៖ សាំង សារ៉ាវី