មេគុកនៅប្រទេសអេក្វាឌ័រត្រូវបានសម្លាប់
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ នាយកពន្ធនាគារដ៏ធំមួយ នៅប្រទេសអេក្វាឌ័រ លោកស្រី Maria Daniela Icaza ត្រូវបានសម្លាប់ អំឡុងការវាយប្រហារមួយ នៅតាមដងផ្លូវនៃទីក្រុង Guayaquil កាលពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារពន្ធនាគារ របស់ប្រទេសអាមេរិកខាងត្បូង មួយនេះ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រៅពីការស្លាប់ នាយកពន្ធនាគារ Penitenciaaria ក៏មានមនុស្សម្នាក់ផ្សេងទៀត បានរងរបួសផងដែរ។
លោកស្រី Maria Daniela Icaza គឺជានាយកពន្ធនាគារ ទីពីរ ដែលត្រូវបានសម្លាប់ នៅក្នុងប្រទេសអេក្វាឌ័រ អំឡុងខែនេះ ខណៈដែលអំពើហិង្សា លើមន្ត្រីកំពុងកើនឡើង។ កាលពីប្រមាណ១០ថ្ងៃមុន នាយកពន្ធនាគារលំដាប់ទី២ក៏ត្រូវបានសម្លាប់ ខណៈពេលកំពុងបើកបរ នៅលើផ្លូវមួយកន្លែង។
គួរបញ្ជាក់ថា Guayaquil គឺជាទីក្រុងដ៏គ្រោះថ្នាក់ ដោយសារតែការវាយលុក នៃក្រុមជួញដូរគ្រឿងញៀន Narco ប្រយុទ្ធគ្នាញឹកញាប់ នៅលើដងផ្លូវ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ