តំណាងរាស្រ្ត សម តារា លើកទឹកចិត្តកសិករដាំ​បន្លែ​សរីរាង្គនៅស្រុករំដួល

ស្វាយរៀង ៖ឯកឧត្តមបណ្ឌិត សម តារា សមាជិកគណៈកម្មា​ធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកសភាមណ្ឌល ខេត្តស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភាកាលពី​ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយប្រជាកសិករដាំបន្លែធម្មជាតិ និងចិញ្ចឹមកង្កែប នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ ខណៈនោះឯកឧត្តមបានជំរុញឱ្យប្រជាកសិករដាំបន្លែធម្មជាតិសរីរាង្គឱ្យបានច្រើនបន្ថែមទៀត។

កសិករ កើត យ៉ែម បានជម្រាបឯកឧត្តម សម តារា ថា សព្វថ្ងៃពួកគាត់ដាំបន្លែសរីរាង្គជាច្រើនមុខដូចជា ត្រកួន ននោង ស្ពៃ ស្លឹកគ្រៃ ត្រប់ សណ្ដែកកួរ និងបន្លែទ្រើង។លោកក៏មានការចិញ្ចឹមកង្កែបផងដែរលក់ទៅកាន់ទីផ្សារដោយទទួលបានចំណូល បន្ថែម បន្ទាប់ពីការងារធ្វើស្រែ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សម តារា បាននាំនូវការសាក​សួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ។ឯកឧត្តមបណ្ឌិតបានសរសើរដល់កសិករកើត យ៉ែម ,ព្រំ ស៊ន ,ជា វណ្ណី ,កឹម ថាល់ ដែលបានអនុវត្តវិធីសាស្រ្តដាំ​បន្លែ​សរីរាង្គនិងបានជំរុញដល់កសិករដទៃទៀតបង្កើននូវការដាំដុះ
បន្លែសរីរាង្គបន្ថែមទៀត និង​បរិភោគបន្លែសរីរាង្គវិញ ដើម្បីថែរក្សា​សុខភាពឱ្យបានល្អ។

សូមបញ្ជាក់ថា នៅក្នុងឱកាសចុះជួបកសិករដាំបន្លែនៅស្រុក​រំដួលនេះ បណ្ឌិតសម តារា ក៏បានឧបត្ថម្ភថវិកាជូនក្រុមការងារ និងជូនគ្រួសារកសិករដើម្បីជាការលើកទឹកចិត្ត៕
ដោយ៖នុត នាង

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner