ជនចំណាកស្រុក២ម៉ឺននាក់សម្រុកជិះទូកដល់អេស្ប៉ាញ

បរទេស៖ កាលពីថ្ងៃសៅរ៍ មានជនចំណាកស្រុករាប់សិបនាក់បន្ថែមទៀត បានបន្តជិះទូក Cayuco ទៅដល់ នៅកំពង់ផែ La Restinga នៅលើកោះ Canary នៃតំបន់ El Hierro ជាហេតុនាំឲ្យកើនដល់ជាង ២ម៉ឺននាក់ហើយ នៅឆ្នាំ២០២០៤នេះ។

ការកើនឡើងយ៉ាងខ្លាំង នៃចំនួនការមកដល់ នៃជនចំណាកស្រុកនៅកោះ Canary នៃប្រទេសអេស្ប៉ាញ ចេញពីទ្វីបអាហ្រ្វិក បានជំរុញឱ្យមានការជជែកដេញដោលគ្នា យ៉ាងស្វិតស្វាញ នៅក្នុងប្រទេសមួយនេះ អំពីវិធីដោះស្រាយ បញ្ហាអន្តោប្រវេសន៍ខុសច្បាប់។

រហូតមកដល់ពេលនេះ ជនចំណាកស្រុកជាង២២០០០នាក់ បានចុះចតនៅកោះ Canary ក្នុងឆ្នាំនេះ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន សរុបមានតិចជាង១ម៉ឺននាក់។

ប្រទេសអេស្ប៉ាញបានទទួលជនចំណាកស្រុក ជិត ៧.០០០នាក់ ក្នុងខែសីហា ដែលភាគច្រើនមកដល់កោះ Canary។ ចំនួននេះនៅតែបន្តកើនឡើង ជាមួយនឹងការរំពឹងទុកកាន់តែច្រើន នៅក្នុងខែកញ្ញានេះ ដោយសារខែកញ្ញាជាពេលដែលអាកាសធាតុស្ងប់ស្ងាត់ ដែលនាំទៅដល់ការកើនឡើងយ៉ាងខ្លាំង នៃការមកដល់នៃទូកជនចំណាកស្រុក តាមរយៈផ្លូវ មហាសមុទ្រអាត្លង់ទិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner