ប្រតិភូក្រសួងធនធានទឹកជាង១០០នាក់ អញ្ជើញទៅទស្សនាខេត្តភាគឦសាន
ស្ទឹងត្រែង៖ប្រតិភូនៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ហូ សិទ្ធីវ័ន្ត អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យក្រសួងព្រមទាំងមន្រ្តីរាជការជាង១០០នាក់បានធ្វើទស្សនកិច្ចប្រព័ន្ធធារាសាស្រ្តនៅខេត្តភាគឦសាក្នុងរយៈពេល២ថ្ងៃបន្តបន្ទាប់គ្នា(១៦និង១៧ ខែកញ្ញា)ក្នុងនោះមាន ខេត្តក្រចេះ និងស្ទឹងត្រែង ។
ប្រតិភូក្រសួងធនធានទឹក បានទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងបានចូលទៅបង្គោលព្រំដែនលេខ០៣៤ ,០៣៥ និងទស្សនកិច្ចនៅតំបន់វារីអគ្គិសនីសេសានក្រោម២ផងដែរ ។
ក្នុងឱកាសនេះក្រុមប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ដែលបានផ្ដល់ឱកាសដល់មន្ត្រីក្រោមឱវាទបានចុះទស្សនកិច្ចសិក្សាតាមព្រំដែន ជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជន ៕
ដោយ៖ដេង ម៉ាវិន