ការសិក្សាមួយព្យាករថា ការលក់ឡានអគ្គិសនីនៅអឺរ៉ុប នឹងងើបឡើងវិញនៅឆ្នាំ ២០២៥
ព្រុចសែល : ការសិក្សាដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានព្យាករថា ទីផ្សារឡានអគ្គិសនីនៅអឺរ៉ុបគួរតែស្ទុះងើបឡើងវិញខ្លាំងនៅឆ្នាំ ២០២៥។
ការសិក្សាថ្មីមួយបានរំពឹងថា ទីផ្សាររថយន្តអគ្គិសនីនៅអឺរ៉ុបគួរតែស្ទុះងើបឡើងវិញខ្លាំងនៅឆ្នាំ ២០២៥ ដោយសារដែនកំណត់លើការបំភាយឧស្ម័នកាន់តែតឹងរ៉ឹង ហើយអ្នកផលិតចង់ឱ្យផលិតឡានម៉ូដែលមានតម្លៃថោកជាងមុន។
រថយន្តអគ្គិសនីនឹងរ៉ាប់រងចំនួន ២៤ភាគរយនៃរថយន្តថ្មីដែលត្រូវបានលក់នៅអឺរ៉ុបនាឆ្នាំ ២០២៥ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័ន Think Tank Transport & Environment (T&E) ។
ស្ថាប័ន T&E បាននិយាយថា រថយន្តម៉ូដែលថ្មីដែលមានតម្លៃសមរម្យ ដែលរំពឹងទុកនៅឆ្នាំ ២០២៥ គួរតែជំរុញការលក់នៅទូទាំងតំបន់អឺរ៉ុប។
បន្ទាប់ពីកំណើនរយៈពេល៣ឆ្នាំ ការលក់រថយន្តអគ្គិសនី បានធ្លាក់ចុះនៅឆ្នាំនេះ ហើយតំណាងឱ្យត្រឹមតែ ១៤ភាគរយនៃការលក់រថយន្តថ្មីនៅអឺរ៉ុប ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា