សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាំក្មួយស្រី រឿន ផូលី អាយុ ៨ឆ្នាំ រស់នៅក្រុងរុនតាឯកតេជោ ក្នុងខេត្តសៀមរាប ដែលមានបញ្ហារលាកសាច់បំពង់ក រ៉ាំរ៉ៃ បណ្តាលឱ្យសាច់បំពង់ករីកធំខ្លាំង និងថប់ដង្ហើមក្នុងពេលដំណេក យកមកទទួលការព្យាបាលនៅរាជធានីភ្នំពេញ ។
បច្ចុប្បន្ន សុខភាពក្មួយស្រីមានភាពប្រសើរទ្បើង ក្រោយទទួលការពិនិត្យ ព្យាបាលដោយក្រុមគ្រូពេទ្យឯកទេស ដោយ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ធ្វើដំណើរ និងហូបចុក ។
ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ព្រមទាំងលើកម្រាមដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសេីរជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតទ្បើយ ៕
ដោយ ៖ វណ្ណលុក