កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បង្ក្រាបបទល្មើសជលផលនៅស្រុកកំពង់លែង និងស្រុកជលគិរី
កំពង់ឆ្នាំង៖កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បង្ក្រាបបទល្មើសជលផលក្នុង
ភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។
សកម្មភាពខាងលើនេះក្នុងនោះ ទី១. កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយ លោកអ៊ូ សោភ័ណ នាយរងខណ្ឌសហការជាមួយអធិការនគបាលស្រុកកំពង់លែង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅក្នុង ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ចាប់ពីចំណុចភ្នំត្រង់ ទៅដល់ផ្លូវ ៥០C និងបានរុះរើបំផ្លាញចោលរបាំងស្បៃមុង ដែលជាបទល្មើសជលផល។
ទី២.កម្លាំងខណ្ឌរដ្ឋបាលជលផលសហការជាមួយសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដែលឧបករណ៍របាំងស្បៃមុង ស្ថិតនៅចំណុចមេទឹកដីក្រហម មេទឹកសារកា ភូមិកោះថ្កួវ ឃុំកោះថ្កូវ ស្រុកជលគិរី ។ក្នុងសកម្មភាពនេះសមត្ថកិច្ចបានរុះរើ ដុតបំផ្លាញចោលនៅនឹងកន្លែងវត្ថុតាងរួមមាន រុះរើរបាំងស្បៃមុងចំនួនពីរករណី ស្មើនឹង ៦១កន្លែង ប្រវែង ១ ៣៥០ ម៉ែត្រ ,លូស្បៃមុងចំនួន៦១, បង្គោលចំនួន ៦៥០ដើម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន ៧០គីឡូក្រាម៕
ដោយ៖សុខ គឹមសៀន