ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ៤៥០គ្រួសារ នៅខេត្តស្ទឹងត្រែង ទទួលបានអំណោយសង្គ្រោះបន្ទាន់ ពីប្រមុខរាជរដ្ឋាភិបាល
ស្ទឹងត្រែង៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អំណោយសង្គ្រោះបន្ទាន់តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែងជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក៏ដូចប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិ ។
លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែងតំណាងអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ត្រីថ្នាក់មូលដ្ឋាន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ៤៥០គ្រួសារ មកពីឃុំចំនួន៥ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តស្ទឹងត្រែងបានបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូនប្រជាពលរដ្ឋ ទាំង៤៥០គ្រួសារតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទាមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងភួយ៕
ដោយ៖ឡុង សំបូរ