លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន នាំយកនំ សម្ភារៈសិក្សា និងថវិកាទៅផ្ដល់ជូនបុរីកុមារកំព្រាខេត្តកំពង់ធំ

កំពង់ធំ៖លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារខេត្តកំពង់ធំ បាន​អញ្ជើញ​សួរសុខទុក្ខកុមារកំព្រាដែលកំពុងរស់នៅបុរីកុមារខេត្តកំពង់ធំ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់​អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

វត្តមាននៅពេលនោះលោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន បាននាំ​យកនំធុង នំកញ្ចប់ សម្ភារៈសិក្សា​និងថវិកាមួយចំនួនទៅ​ផ្ដល់​ជូន​ដល់​កុមារកំព្រា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ។
   
លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ បានឱ្យដឹងថា បុរីកុមារ​កំព្រា​ខេត្តមាន កុមារកំព្រាចំនួន៤៦នាក់ និងបុគ្គលិក​បម្រើ​ការ​នៅមណ្ឌលចំនួន៦នាក់ ។លោកបានថ្លែងអំណរគុណដល់លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន លោកស្រី លំ គន្ធារី​និងក្រុមការងារ​ខេត្តដែល​បានគិតគូដល់បុរីកុមារខេត្តកំពង់ធំពិសេសក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕  
ដោយ៖​ប៊ុន​រដ្ឋា

ឈុន លីដា
ឈុន លីដា
បន្ទាប់ពីឆ្លងកាត់ជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយរយៈ ក៏បានក្លាយ​ជាពិធីការិនីដ៏មានប្រជាប្រិយ បូករួមនឹងការឆ្លងកាត់វគ្គបណ្តុះបណ្តាលសារព័ត៌មានពីអ្នកជំនាញអាជីពទាំងបរទេស-ខ្មែរ បានផ្តល់ឱកាសឱ្យបុគ្គលិកបម្រើការងារឆ្នើមរូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីកម្ពុជាមាតុភូមិយើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន
ads banner
ads banner
ads banner