ក្រុមបញ្ញវន្តនៅកម្ពុជាបង្ហាញពីមូលហេតុដែលក្រុមប្រឆាំងជ្រុលនិយមខាំមិនលែងរឿង CLVព្រោះមិនចង់ឱ្យពលរដ្ឋទុកចិត្តលើរដ្ឋាភិបាល

ភ្នំពេញ៖ ទោះបីជារដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ​តំបន់ត្រី​កោ​ណអភិវឌ្ឍន៍ CLV-DTA ហើយក៏ដោយ ក៏ ក្រុមប្រឆាំងជ្រុលនិយមនៅតែអង្កៀម​ខាំ​មិន​លែងចំពោះរឿងទឹកដីព្រំដែននេះ ដោយបានលើកហេតុផលផ្សេងៗច្រើនរាប់​មិនអស់​ដើម្បីបំភ្លៃការពិត បំផុលបំផុសញុះញង់បង្កភាពវឹកវរសង្គម។ តើអ្វីជាចេនាពិត​ប្រាក​ដ​របស់​ក្រុមប្រឆាំជ្រុលនិយមក្នុងការបន្តវាយប្រហាររឿងCLVនេះ?

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា គ្រប់សកម្មភាពក្រុមប្រឆាំងធ្វើឡើង តែងមានបំណងចង់ឱ្យពលរដ្ឋមានការយល់​ច្រឡំ និងមិនមានទំនុកចិត្តលើរដ្ឋាភិបាល តាមរយៈការប្រើប្រាស់រូបភាពសន្លឹកបៀរ​ដដែលៗ​​ដូចជា បញ្ហាព្រំដែន ទឹកដី និងជនអន្តោប្រវេសន៍ជាជាដើម ទោះបីជា​រដ្ឋាភិ​បាលធ្វើការដឹកនាំប្រទេសរីកចម្រើនរុងរឿង ការពារទឹកដី អធិបតេយ្យ ឯករាជ្យ បូរណ​ភាពទឹកដីយ៉ាងណាក៏ដោយ ក៏ក្រុមប្រឆាំងនៅតែយកលេសដដែលៗ នោះទៅផ្សព្វ​ផ្សាយ​ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ។

លោកបន្តថា ការចាកចេញពីក្របខណ្ឌនៃកិច្ចព្រមប្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមគឺជាការសម្រេចចិត្តខាងនយោបាយមួយដ៏មុតស្រួចបំផុតដែលអ្នក​នយោបាយធម្មតាមិនអាចសម្រេចបាន ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានធ្វើការសម្រេច ដើម្បី​បំពេញសំណូមពរប្រជាពលរដ្ឋដែលមានការកង្វល់ចំពោះបញ្ហាទឹកដីអធិបតេយ្យនិងឯករាជ្យរបស់កម្ពុជា។ លោកថ្លែងថា៖«អ្វីដែលក្រុមប្រឆាំងកំពុងធ្វើគឺ​ពួកគាត់​អត់បានគិត​អំពី​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ថ្នាក់ដឹកនាំ ហើយក៏អត់បានគិតគូរដល់​ប្រយោ​ជន៍​​ជាតិដែរ»។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសង្គម យល់ឃើញថា  ក្រុមប្រឆាំងដែលចោទប្រកាន់រដ្ឋាភិបាលថាការដកខ្លួនចេញពី CLV ជាទង្វើសប្បនិម្មិត​នោះ គឺចេតនាដើម្បីតែប្រឆាំងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ទោះបីជារាជ​រដ្ឋាភិបាលខំប្រឹងធ្វើយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែឆ្កឹះរកចំណុចមកប្រឆាំង​ទាំង​ទទឹង​ទិស ។

មួយវិញទៀត ក្រុមប្រឆាំងមួយក្តាប់តូច លែងមានអាវុធនយោបាយទៀតហើយ ព្រោះការប្រឆាំងនោះគ្មានចំណុចណាមួយជួយលើកស្ទួយប្រទេសជាតិនោះទេ។
លោកថ្លែងថា៖«ចំពោះខ្ញុំមិនមែនជាបញ្ហាចម្លែកទេព្រោះគាត់ប្រឆាំងបែបនេះយូរឆ្នាំហើយ គាត់រកអ្វីប្រឆាំងថ្មីមិនឃើញទេ អ៊ីចឹងគាត់មានតែដុតរោលបញ្ហាដដែលៗហ្នឹង ដោយសារតែគាត់គិតថា ប្រជាពលរដ្ឋយើងទទួលចំណេះដឹង បញ្ហាអធិបតេយ្យ​មានកម្រិត បញ្ហាចំណេះដឹងប្រវត្តិសាស្ត្រមានកម្រិត ចឹងគាត់ងាយនឹង​ដុតរោល​ទៅលើបញ្ហាជាតិនិយម អធិបតេយ្យ»។

លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ ថ្លែងថា ក្រុមប្រឆាំង នៅតែព្យាយាមបង្កើតស៊ីណារីយ៉ូ ដើម្បីបោកបញ្ឆោតប្រជាជន តាមរយៈការបំភ្លៃព័ត៌មាន និងការលើកពីបញ្ហាដែលផ្ទុយនឹងទិដ្ឋភាពច្បាប់កម្ពុជា។ ការដកខ្លួនរបស់រាជរដ្ឋាភិបាល កម្ពុជាពី CLV គឺដើម្បីបញ្ចប់ និងលុបបំបាត់ អាវុធរបស់ក្រុមជ្រុលនិយម និងបក្សប្រឆាំង ជាពិសេសទណ្ឌិត សម រង្សី ដែលតែងតែធ្វើនយោបាយតូបនីយកម្មលើបញ្ហាព្រំដែន និងជនជាតិវៀតណាមនៅកម្ពុជា។

លោកថ្លែងថា៖«ខ្ញុំយល់ឃើញថា ការអនុវត្តច្បាប់និងការទប់ស្កាត់របស់រាជរដ្ឋាភិបាល កម្ពុជា នៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេពោល គឺយើងទាមទារឱ្យមាន ការចូលរួមពី ប្រជាជនគ្រប់ស្រទាប់វណ្ណៈនិងគ្រប់គ្នាទាំងអស់ ជាពិសេសយុវជនក្នុងការទប់ស្កាត់ និងមិនចូលរួម ការអំពាវនាវរបស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួក»៕

ដោយ ង៉ាន់ ទិត្យ
ប្រភពក្រសួងការងារ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner