កាដូក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ផ្លូវក្រាលក្រួសក្រហមប្រវែង​១០គីឡូម៉ែត្រនៅឃុំសាលាវិស័យត្រូវបានជួសជុល

កំពង់ធំ៖ ផ្លូវក្រាលក្រួសក្រហមប្រវែងជាង១០គីឡូម៉ែត្រដែល​ខូចខាតដោយសារទឹកភ្លៀង ត្រូវបានអាជ្ញាធរឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដាក់គ្រឿងចក្រជួលជុលវិញ​នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ 

លោក ជិន ហ៊ីន មេឃុំសាលាវិស័យបានប្រាប់ថា ផ្លូវមួយខ្សែនេះមាន​សារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​និងសម្រាប់​ការធ្វើដំណើរឆ្លងកាត់ឬដឹកកសិផលនានាទៅកាន់ទីផ្សារ។ ផ្លូវនេះ​ជួយផ្សារភ្ជាប់សហគមន៍ ទៅទីកន្លែងផ្សេងៗ ដូចជាសាលារៀន មន្ទីរពេទ្យ និងទីផ្សារជាដើម។
  
អាជ្ញាធរឃុំសាលាវិស័យបានបញ្ជាក់ថា ការជួលជុលឡើងវិញ​មុនថ្ងៃភ្ជុំបិណ្ឌមកដល់នេះ ក៏ដើម្បីសម្រួលដល់ការធ្វើដំណើររបស់
ប្រជាពលរដ្ឋទៅកាន់វត្តអារាមផងដែរ។

សូមបញ្ជាក់ថា ផ្លូវលំមួយខ្សែនេះចាប់ចំណុចផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិអណ្តាស ដល់វត្តតាឡែកចាស់ ស្ថិតនៅតាឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ប្រវែងជាង១០គីឡូម៉ែត្រ៕
ដោយ​៖ប៊ុន​រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner