អភិបាលស្រុកស្ទោងលើកទឹកចិត្តអតីតយុទ្ធជនខិតខំដាំដុះដំណាំបន្ទាប់បន្សំ

កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង​និង​សហការី ព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង បាននិមន្ត​និងអញ្ជើញ សំណេះសំណាលសួរសុខទុក្ខ​និងចែក​អំណោយជូនអតីតយុទ្ធជនចំនួន៧គ្រួសារដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលស្រុក ស្ទោង នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក កាលពីរសៀលថ្ងៃទី ៣០ខែកញ្ញាឆ្នាំ ២០២៤ ។

ក្នុងឱកាសនោះ លោកបាននាំការផ្ញើនូវការសួរសុខទុក្ខ​របស់​សម្ដេចតេជោហ៊ុន សែន ប្រធានសមាគមអតីត​យុទ្ធជនកម្ពុជា ដែលសម្ដេចតែងតែគិតគូរយកចិត្តទុក​ដាក់ដល់សុខទុក្ខសុខុមាលភាពអតីតយុទ្ធជនគ្រប់ពេលវេលា។
លោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តអតីតយុទ្ធជន​ខិតខំដាំដុះដំណាំបន្ទាប់បន្សំ ដើម្បីលើកកម្ពស់ជីវភាព​គ្រួសារ ។

គ្រួសារអតីតយុទ្ធជនទាំង ៧ខាងលើក៏បានទទួល​អំណោយ​​ជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មីនិង ថវិកាមួយ​ចំនួន៕
ដោយ៖ ​ប៊ុន ​រដ្ឋា

ads banner