មាសវៀតណាមឡើងថ្លៃ ទោះតម្លៃជាសកលធ្លាក់ចុះ

បរទេស៖ កាសែត VNexpress បានចេញផ្សាយថា
តម្លៃមាសរបស់វៀតណាមបានកើនឡើង បើទោះបីជាតម្លៃមាសពិភពលោកធ្លាក់ចុះក៏ដោយ ក្នុងនោះ គិតត្រឹមថ្ងៃអង្គារ ដើមសប្តាហ៍នេះ
តម្លៃដុំមាសរបស់វៀតណាមបានកើនឡើង ១.១៩% នាំឲ្យមួយតម្លឹងឡើងថ្លៃដល់ ជាង៣,៤២0ដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីចុងខែឧសភា។

បើតាមកាសែត រ៉យទ័រ បានរាយការណ៍ថា តម្លៃមាសនៅទូទាំងពិភពលោកបានធ្លាក់ចុះទាប កាលពីថ្ងៃអង្គារ ដោយសារតែប្រាក់ដុល្លារកាន់តែរឹងមាំ ខណៈពេលដែលអ្នកចូលរួមទីផ្សារមាស កំពុងតាមដាន លទ្ធផលកិច្ចប្រជុំចុងក្រោយរបស់ធនាគារកណ្តាលអាមេរិក ជុំវិញអត្រាការប្រាក់។

ប្រភពបន្តថា ហាងឆេងមាស Spot Gold បានធ្លាក់ចុះ ០.២% មកនៅត្រឹម ជាង២,៦៣៩ដុល្លារ ក្នុងមួយអោន ជារង្វាល់អន្តរជាតិ ដែលស្មើនឹងជិតមួយតម្លឹងមាស។

លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade បាននិយាយថា មាសបានបាត់បង់សន្ទុះមួយចំនួន ដោយសារតែការកើនឡើងនៃប្រាក់ដុល្លារអាមេរិក ប៉ុន្តែ អាចឡើងថ្លៃវិញ ព្រោះជម្លោះជាសកល ខណៈដែលពេលមានសង្គ្រាម មាសជាទ្រព្យសម្បត្តិមានសុវត្ថិភាពជាងគេ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner