មន្រ្តី និងប្រជាពលរដ្ឋ ៖ តំលៃនៃសន្តិភាពទើបយើងអាចរៀបចំពិធីអុំទូកបានដោយសប្បាយរីករាយ
ខេត្តកណ្តាល៖ សុខសន្តិភាព ដែលកម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្ននេះ បានបង្កលក្ខណៈគ្រប់បែបយ៉ាង ទៅដល់ការអភិវឌ្ឍន៍ប្រទេសជាតិ អោយរីកចម្រើនឈានឡើងពីលើគ្រប់ផ្នែកគ្រប់វិស័យ ។ សុខសន្តិភាព ក៏បានផ្តល់លទ្ធភាព ទៅដល់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់ខេត្តអាចរៀបចំពិធីបុទ្យប្រពៃណីជាតិ នៃតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជាមួយនិងអ្វីដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ។ ជាក់ស្តែង នៅក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកណ្តាល រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រីបានបង្ហាញសេចក្តីសប្បាយរីករាយជាមួយនិងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ ។
មិនខុសពីការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមមកលេងកម្សាន្តនៅក្នុងពិធីប្រណាំងទូកមកពីតាមបណ្តាស្រុក និងនៅក្នុងខេត្តកណ្តាល លោកស្រី ឡុង ណាវី អភិបាលរងស្រុកខ្សាច់កណ្តាល បានលើកឡើងថា កម្ពុជាយើងអាចរៀបចំពិធីបុណ្យអំទូកទៅបានលុះត្រាណាតែយើងមានសន្តិភាព ដែលថ្នាក់ដឹកនាំបានខិតខំថែរក្សាបានរហូតដល់ពេលនេះ ទើបអាចអោយប្រជាពលរដ្ឋអាចមកចូលរួមនៅក្នុងពិធីនេះបានយ៉ាងច្រើនកុះករ ។
ក្នុងឱកាសនៃពិធីប្រណាំងទូករយៈពីរថ្ងៃនេះ ក្រៅពីការទស្សនាការប្រណាំងទូកដោយផ្ទាល់នៅលើផ្ទៃទន្លេ ប្រជាពលរដ្ឋ ក៏អាចដើរកម្សាន្តទស្សនា ស្តង់ពិព័រណ៍ លក់ផលិតផល ទំនិញ គ្រប់ប្រភេទ ចំនួន ១១២ស្តង់ ក្នុងនោះ ស្តង់ ភូមិ១ផលិត១ ចំនួន ៣០ស្តង់, ស្តង់លក់ទំនិញផលិតផល និងម្ហូបអាហារចំនួន ៨២ស្តង់ ជាមួយនិងតម្លៃសមរម្យ ដែលនិងចូលរួមបង្កើននូវសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការរៀបចំពិធីប្រណាំងទូកនេះ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបន្តដឹកនាំនូវសុខសន្តិភាព ដែលកម្ពុជាកំពុងទទួលបានសព្វថ្ងៃនេះ បន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវ សន្តិភាព ឯកភាពជាតិពេញលេញ ។ ជាក់ស្តែងខេត្តកណ្តាល សម្មិទ្ធិផល និងហេដ្ឋារចនាសម្ពន្ធជាច្រើន បាននិងកំពុង រីកចម្រើនឈានឡើង ពិសេសនោះគឺព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្តរបស់កម្ពុជា រាជរដ្ឋាភិបាល ទើបនិងបើកការដ្ឋានស្ថាបនាកន្លងទៅថ្មីៗនេះ ក្រោយពេលបញ្ចប់ការស្ថាបនា និងសាងសង់សេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយ ឡែកសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមានការរីកចំរើនឈានឡើងលើគ្រប់វិស័យដោយសារកត្តាសុខសន្តិភាពនេះ ៕
ដោយ ៖ ង៉ាន់ ទិត្យ