យោធិនចូលសោធននិវត្តន៍ និងពិការចំណុះកងពលធំអន្តរាគមន៍លេខ៣ត្រូវបានបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស
ព្រះវិហា៖ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោគ នៅចុងសប្ដាហ៍នេះ បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ និងពិការឆ្នាំ២០២៤ចំនួន៤០៨រូប ចំណុះកងពលធំអន្តរាគមន៍ លេខ៣ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌ ក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ។

យោងតាមរបាយការណ៍ការិយាល័យទី១ កងពលធំលេខ៣ បានបញ្ជាក់ថា ចំពោះយោធិនដែលត្រូវបានដាក់ឱ្យចូល សោធននិវត្តន៍ និងពិការឆ្នាំ២០២៤ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ចំនួន៤០៨រូប ក្នុងនោះទីបញ្ជាការ កងពលធំលេខ៣ ចំនួន ៥០រូប(ពិការ២រូប), កងពលតូចអន្តរាគមន៍លេខ៧ ចំនួន ៦៩រូប ,កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ១៣១រូប និងកងពលតូចអន្តរាគមន៍លេខ៩ចំនួន ១៥៨រូប ចាប់ពីថ្នាក់ព្រិន្ទបាលឯក ដល់ថ្នាក់ឧត្តមសេនីយ៍ទោ ។

បន្ទាប់ពីបញ្ចប់ការបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយសឧត្តមសេនីយ៍ឯក ស្រី ឌឹកក៏បានប្រគល់ថវិកា ជាអំណោយដ៏ថ្លៃថ្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថវិកាអង្គភាពជូនបងប្អូនយោធិនទាំង៤០៨រូប ដោយក្នុង១រូប ទទួលបានចំនួនបីសែនរៀល៕
ដោយ៖ សួន លីណា






