អភិបាលខេត្តកំពង់ធំនាំយកស្រូវពូជអំណោយសម្តេចធិបតី ទៅចែកជូនកសិករចំនួន ៥៨០គ្រួសារ
កំពង់ធំ៖កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបាននាំយកស្រូវពូជអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិតចំនួន៥៨តោន ទៅចែកជូនកសិករចំនួន ៥៨០គ្រួសារ នៅស្រុកស្ទោង ។
ក្នុងពិធីដែលប្រារព្ធពិធីនៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការជូនពូជស្រូវនេះគឺសម្រាប់ គ្រួសារអាទិភាពដែលផ្ទៃដីស្រែមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពី ទទួលរងគ្រោះដោយទឹកជំនន់
នៅក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ណាស់លើ ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់បានស្រកទៅវិញព្រោះការបង្កបង្កើនផលក្រោយទឹកជំនន់ ជាកិច្ចការចាំបាច់ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ និងក្នុងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានរំលឹកដល់ប្រជាកសិករដែលទទួលបានពូជស្រូវ ត្រូវខិតខំធ្វើការងារបង្កបង្កើនផលឡើងវិញឱ្យបានទាន់រដូវ៕
ដោយ៖ប៊ុនរដ្ឋា