រដ្ឋបាលខេត្តស្ទឹងត្រែងបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបាននូវចក្ខុវិស័យនាឆ្នាំ២០៥០

ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រារព្ធវេទិកាស្តីពី​ការអនុវត្ត​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីសម្រេចបាន នូ​វចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ រយៈពេលពីរចាប់ថ្ងៃទី៣១ ខែតុលា​ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

វេទិកានេះដែរអញ្ជើញចូលរួមដោយសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះ រដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុងស្រុកទាំង៦ មេឃុំ ចៅសង្កាត់ស្មៀនឃុំសង្កាត់ ទាំង៣៤ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងតំណាងគ្រឹះស្ថានឧត្តម សិក្សាឯកជន សាលារៀនឯកជន ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន៣២២នាក់ ។

ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា វេទិការវាងរាជរដ្ឋា​ភិបាលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់ខេត្ត គឺផ្តោ
តលើ​ខ្លឹម​សារសំខាន់ៗដើម្បីដោះស្រាយនូវស្ថានភាព និងបញ្ហា​ប្រឈមនានាពាក់ព័ន្ធទៅនឹងការអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងសហមជ្ឈការនាពេលកន្លងមក ។ការធ្វើកំណែទម្រង់នេះបានផ្តោតទៅលើការរៀបចំឡើ
ងវិញនូវរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិដោយឈរលើគោលការណ៍គន្លឹះនានានៃអភិបាលកិច្ចល្អ គឺភាពជាតំណាងការចូលរួម ការឆ្លើយតប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព នីតិរដ្ឋ បរិយាបន្ន និងសមធម៌សង្គម ៕
ដោយ៖ដេង ម៉ាវិន

ads banner