ថៃសម្លឹងឱកាស​បញ្ជូនពលករទៅសិង្ហបុរី បន្ថែមទៀត​

បរទេស៖ ក្រសួងការងាររបស់ប្រទេសថៃ បានអះអាងពីគម្រោងបញ្ជូនពលករបន្ថែមទៀត ទៅកាន់ប្រទេសសិង្ហបុរី ជាពិសេស នៅក្នុងវិស័យផលិតនាវា។

សិង្ហបុរីកំពុងស្វែងរក មុខតំណែងជាងផ្សារដែកក្នុងវិស័យសាងសង់កប៉ាល់, កម្មករជំនាញផ្នែកអេឡិចត្រូនិច និងកម្មករសំណង់ ដែលមានបទពិសោធន៍ ហើយការណ៍នេះ បានបង្ហាញពីឱកាសដ៏ល្អសម្រាប់ប្រទេសថៃ ក្នុងការបញ្ជូនពលករបន្ថែមទៀត ទៅទីនោះ នេះបើតាមកាសែត បាងកកប៉ុស្តិ៍ ដែលបានដកស្រង់សម្តី រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Phiphat បាននិយាយ កាលពីពេលថ្មីៗនេះ។

លោករដ្ឋមន្ត្រីបាននិយាយថា លោកទើបតែបានជួបមន្ត្រីពាក់ព័ន្ធរបស់សិង្ហបុរី និងទូតថៃ នៅទីនោះផងដែរ។ លោក Phiphat បានកត់សម្គាល់ថា ការពិភាក្សានេះ នឹងបង្កើតផ្លូវសម្រាប់ឱកាសការងារ កាន់តែទូលំទូលាយ និងជួយសម្រួលដល់ទីផ្សារការងារ នៅសិង្ហបុរី។ លោកបានបញ្ជាក់ថា «ជនជាតិថៃអាចមកធ្វើការ នៅប្រទេសសិង្ហបុរីបាន ព្រោះវានឹងជួយអភិវឌ្ឍជំនាញរបស់ពួកគេ និង រកប្រាក់ផ្គត់ផ្គង់ ដល់ក្រុមគ្រួសារ»។

បច្ចុប្បន្ននេះ ពលករថៃប្រមាណ ៤,០០០នាក់កំពុងធ្វើការ នៅក្នុងប្រទេសសិង្ហបុរី លើវិស័យសាងសង់, ការផ្សារដែក, អ្នកបម្រើលើយន្តហោះ, ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិច, និងមុខតំណែងការងារទូទៅ ផ្សេងៗទៀត នេះបើតាមគេហទំព័រព័ត៌មានថៃ Thaiger៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner