ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ អនាគស្រ្តីនៅក្នុងបច្ចេកវិទ្យាអាចមានតួនាទីច្រើនជាងបុរស ខណៈរាជរដ្ឋាភិបាលបានកំពុងលើកទឹកចិត្ត

(ភ្នំពេញ) ៖ ស្រ្តីនឹងមានតួនាទីធំ ហើយអាចធំជាងបុរសទៀត នៅក្នុងវិស័យបច្ចេកវិទ្យាដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតទៅលើវិស័យបច្ចេកវិទ្យាហើយក្នុងនោះ តំណាងស្រ្តីច្រើន ជាក់ស្តែង ក្រសួងប្រៃសណីយ៍ក៏បាននិងពង្រឹងសមត្ថភាពទៅលើស្រ្តីផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានលើកឡើងបែបនេះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យាឌីជីថល” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំក្រសួង លោកជំទាវ លោក លោកស្រី នៃក្រុមការងារបញ្ជ្រាបយេនឌ័រ ក.ប.ទ. មន្ត្រីរាជការជាស្ត្រីក្រោមឱវាទ ក.ប.ទ. តំណាងអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន និងវាគ្មិនមកពីស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៣០០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បន្ថែមថា លើវិស័យបច្ចេកវិទ្យា មិនថាតែការចូលរួមប្រគួតប្រជែងនៅកម្ពុជាប៉ុណ្ណោះទេ នៅលើឆាកអន្តរជាតិ យុវជនកម្ពុជា ជាស្រ្តីបានចូលរួមប្រគួតប្រជែង ហើយទទួលបានចំណាត់ថ្នាក់លេខ1។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញក្តីរំពឹងថា ទៅថ្ងៃអនាគតវត្តមានស្រ្តី និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាជំនួសបុរសនាពេលអនាគត។ ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា នៅក្នុង រិបទប្រទេសកម្ពុជាទាំងមូល ក្រសួងប្រៃសណីយ៍ និងខិតខំធ្វើយ៉ាង ពង្រឹងសមត្ថភាពស្រ្តី នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនេះ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង សមត្ថភាពជំនាញ ភាពជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ជូនដល់មន្ត្រីជាស្រ្តី ដើម្បីចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមនិន្នាការពិភពលោក ការកសាង​រដ្ឋាភិបាលឌីជីថល គឺជារបៀបវរៈដ៏សំខាន់ក្នុងការជំរុញកែទម្រង់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតបរិយាកាសអំណោយផល​ដល់ការជំរុញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយ​បរិយាបន្ន។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោ​បាយរបស់រាជរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីឆ្លើយតបនឹងដំណើរការនៃបដិវត្តន៍ឧស្សាហកម្ម​ជំនាន់៤ ដែលមានសសរស្តម្ភសំខាន់ចំនួន៣ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចធីជីថល ដោយការកសាងរដ្ឋាភិបាលឌីជីថលត្រូវចាប់ផ្តើមមុន ដើម្បីជំរុញការចាប់យកការប្រើ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner