រុស្ស៊ីថា នឹងឈរចាំមើល តើលោក ត្រាំ អាចបញ្ចប់សង្គ្រាមអ៊ុយក្រែនបានទេ

មូស្គូ ៖ វិមានក្រឹមឡាំងនិយាយថា ខ្លួននឹងតាមឃ្លាំមើលសកម្មភាពរបស់លោក Donald Trump ដែលបានប្តេជ្ញាបញ្ចប់ជម្លោះអ៊ុយក្រែនយ៉ាងឆាប់រហ័ស បើសិនគាត់ក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី។

កន្លងមក លោក Trump ធ្លាប់បាននិយាយច្រើនលើកច្រើនសារថា គាត់នឹងបញ្ចប់ជម្លោះដែលបានចាប់ផ្តើមដោយវិមានក្រឹមឡាំងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយយ៉ាងដូច្នេះថា យើងនឹងធ្វើការសន្និដ្ឋានដោយផ្អែកលើជំហានជាក់ស្តែង និងពាក្យសម្តីច្បាស់លាស់។

លោក Peskov បន្ថែម ថា លោក Putin នៅមិនទាន់មានផែនការផ្ញើសារ អបអរសាទរ លោក Trump ទេ ដោយសារ តែ សហរដ្ឋ អាមេរិក ត្រូវបានរុស្ស៊ីចាត់ទុកជា ប្រទេស មិន រួសរាយ រាក់ទាក់ ដែលកំពុងមានជម្លោះជាមួយ រុស្ស៊ី។

បើតាមការអះអាងរបស់រដ្ឋាភិបាលរុស្ស៊ី ខ្លួន នឹង ទទួល យក ការ ដោះស្រាយ ជម្លោះ ក្នុង ប្រទេស អ៊ុយក្រែន លុះត្រាតែទីក្រុងគៀវប្រគល់ ទឹកដី របស់ ខ្លួនឱ្យទីក្រុងមូស្គូ។

យ៉ាងណាមិញ បន្ទាប់ពីលោក Trump ប្រកាសជ័យជម្នះ លោកបាននិយាយថា ជំហររបស់ខ្លួនលើអ៊ុយក្រែននឹងនៅដដែល ដើម្បីសម្រេចបាននូវគោលដៅ ដែលបានកំណត់ទាំងអស់នៅអ៊ុយក្រែន៕

ប្រភព ៖ ប្រែសម្រួល ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner