ថ្នាក់ដឹកនាំ និងមន្ត្រីនៃរតនាគារខេត្តស្ទឹងត្រែង ធ្វើតេស្តរកសាធាតុញៀន
ស្ទឹងត្រែង៖ក្រុមការងារនៃលេខាធិការរដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តបានចុះពិនិត្យធ្វើតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រលើថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យានៅរតនាគារខេត្តស្ទឹងត្រែង។
ក្នុងសកម្មភាពពិនិត្យធ្វើតេស្តរកសារធាតុញៀននៅរតនាគារខេត្តនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា លោក សេង ម៉ៅ ប្រធានរតនាគារខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀន។លោកបន្តថា ការធ្វើតេស្តស្វែងរកសារធាតុញៀននាពេលនេះប្រសិនបើថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យាណាម្នាក់រកឃើញថា មានសារធាតុញៀននោះនឹងត្រូវបញ្ឈប់ពីការងារ ។
លោក ធូ ចាន់ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿញៀននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិយាយថា ការធ្វើតេស្តរកសារធាតុញៀននេះ ដើម្បីបង្ហាញពីភាពស្អាតស្អំ និងភាពជាគំរូសម្រាប់មន្រ្តីរាជការគ្រប់រូប។ក៏ ដើម្បីក្រើនរម្លឹកមន្ត្រីទាំងអស់សូមជៀសឆ្ងាយពីគ្រឿងញៀន ។
សូមបញ្ជាក់ថា ក្រោយតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យាពេញមួយព្រឹក លទ្ធផលអវិជ្ជមានទាំងអស់ ៕
អត្ថបទនិងរូបភាព៖ដេង ម៉ាវិន