Zelensky៖ G20 អសកម្ម ករណីរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរ​

បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក Zelensky បានចោទប្រកាន់ក្រុម G20 ពីភាពអសកម្ម បន្ទាប់ពីលោក Putin បន្ធូរបន្ថយច្បាប់ស្តីពីអាវុធនុយក្លេអ៊ែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់មេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬ G20 នៅក្នុងកិច្ចប្រជុំកំពូល ក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារ ពីការខកខានក្នុងការធ្វើសកម្មភាព បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យបន្ធូរបន្ថយច្បាប់របស់ទីក្រុងម៉ូស្គូ សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

លោក Zelensky បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន ដោយចោទប្រកាន់ G20 ថា «ថ្ងៃនេះ ប្រទេស G20 កំពុងអង្គុយ នៅក្នុងប្រទេសប្រេស៊ីល។ តើពួកគេនិយាយអ្វីទេ? គ្មានអ្វីទេ!»។ លោក Zelensky បាននិយាយដោយចោទប្រកាន់ G20 ពីការបរាជ័យ ក្នុងការបង្កើត «យុទ្ធសាស្ត្រខ្លាំង» ។

នៅក្រោមគោលនយោបាយថ្មី ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ទីក្រុងម៉ូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើត្រូវបានវាយប្រហារដោយរដ្ឋមិនមែននុយក្លេអ៊ែរ ដែលគាំទ្រដោយប្រទេស ដែលមានថាមពលនុយក្លេអ៊ែរ។

កិច្ចប្រជុំកំពូល G20 ឆ្នាំ២០២៤ កំពុងប្រព្រឹត្តទៅ នៅទីក្រុង Rio de Janeiro ដែលជាទីក្រុងធំទីពីររបស់ប្រទេសប្រេស៊ីល គ្រោងនឹងបញ្ចប់ នៅថ្ងៃពុធនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner