សម្តេចតេជោ ហ៊ុន សែន ៖ ការស្វែងរកយុត្តិធម៌តក់ក្រហល់ អាចសម្រេច​បានទេ បើគ្មានសន្តិភាព

(ភ្នំពេញ)៖ យុត្តិធម៌ មិនអាចមានទេ បើគ្មានសន្តិភាព។ ការស្វែងរកយុត្តិធម៌តក់ក្រហល់ ដោយពុំបានថ្លឹងថ្លែង ពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ បើពុំនោះទេ ប្រទេសជាតិមួយ អាចនឹងធ្លាក់ចូលទៅក្នុង ភាពវឹកវរ ឬសង្គ្រាមស៉ីវិលវិញ មិនខាន។ ដូច្នេះ ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយ នៃការស្វែងរកសន្តិភាព ប្រកបដោយនិរន្តរភាព ។

នេះជាប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជន​កម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដោយមានការចូល​រួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បាននិយាយពីការផ្សះផ្សាជាតិ និង​យុត្តិធម៌អន្តរកាល នៅក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ។ នៅក្នុងគោល​នយោបាយឈ្នះ-ឈ្នះរបស់ខ្ញុំ ខ្ញុំមានទស្សនៈថា សន្តិភាពប្រកប​ដោយ​និរន្ត​រភាព មិនអាចសម្រេចបានទេ ប្រសិនបើយើងមិនបានគិតគូរ​យ៉ាងយក​ចិត្ត​ទុកដាក់ លើកត្តាសំខាន់ៗផ្សេងទៀត ដូចជា ការផ្សះផ្សាជាតិ យុត្តិធម៌​អន្តរ​កាល សមាហរណកម្មសង្គមសេដ្ឋកិច្ច ក៏ដូចជា ការចូលរួម នៃកិច្ចសហប្រតិ​បត្តិការអន្តរជាតិ»។

សម្តេចតេជោ បានបន្តថា នៅក្នុងចំណុចនេះ សម្ដេចសូមសង្កត់ធ្ងន់ថា យុត្តិធម៌ មិនអាចមានទេ បើគ្មានសន្តិភាព។ ការស្វែងរកយុត្តិធម៌តក់ក្រហល់ ដោយពុំបានថ្លឹងថ្លែងពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ បើពុំនោះទេ ប្រទេសជាតិមួយ អាចនឹងធ្លាក់ចូលទៅក្នុងភាពវឹកវរ ឬសង្គ្រាមស៊ី​វិល​វិញមិនខាន ។ ដូច្នេះ ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយ នៃការស្វែង​រកសន្តិភាពប្រកបដោយនិរន្តរភាព ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការផ្សះផ្សាជាតិ ជាការរកបានសុខ​សន្តិភាព​ប្រកបដោយនិរន្តរភាព ។ ប្រសិនបើកម្ពុជា មិនគ្រប់គ្រងលើអធិប​តេយ្យ​របស់ខ្លួនទេ កម្ពុជាអាចនឹងអន្តរាយវិញ ដោយសារការកាត់ទោសខ្មែរ​ក្រហម ដែលមិនបានគិតដល់ការផ្សះផ្សាជាតិ។ ការប្រើយន្តការអន្តរជាតិ ដោយមិនគិតពីភាពជាម្ចាស់នៃប្រទេសដែលមានបញ្ហា គឺមិនអាចសម្រេចការ​ផ្សះផ្សា ឬរកសុខសន្តិភាពបាននោះឡើយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner