ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»ដើម្បីបំផុសចលនាភាពស្រស់ស្អាត និងថែក្សាបរិស្ថាន

(ភ្នំពេញ)៖ទិវាអនាម័យបរិស្ថានជាតិនឹងស្ថិតនៅជាប់ជានិរន្តរ៍ជាមួយប្រជាជនគ្រប់រូប និងសូមឱ្យសកម្មភាពធ្វើអនាម័យបរិស្ថានស្ថិតនៅជាមួយយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃ និងត្រូវចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈចូលរួមធ្វើការសម្អាតអនាម័យបរិស្ថានតាមលំនៅដ្ឋាន, តាមទីសាធារណៈ, វត្តអារាម មន្ទីរពេទ្យ សាលារៀន ទីផ្សារ សួនកម្សាន្ត មណ្ឌលទសចរណ៍សហគមន៍ រដ្ឋបាលឃុំ សង្កាត់ជាដើម..។ល។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ស៊ឹម វុទ្ឋា អភិបាលរង នៃគណៈអភិបាល ខេត្ត ឧត្តរមានជ័យ។

ថ្លែងនៅក្នុង ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»នាខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ឹម វុទ្ធា បានលើកឡើងថា៖ការទុកដាក់សំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងដាំ ដើមឈើរុក្ខជាតិផ្កាលម្អ ដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព ភាពស្រស់បំព្រង ស្របតាមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង”។

ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលជាង១ឆ្នាំមកនេះ ក្រសួងបរិស្ថាន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើបប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌ ច្បាប់ និង គោល នយោបាយជាបន្តបន្ទាប់ ដើម្បី ពង្រឹង ភាព ជាដៃគូ កាន់តែប្រសើរ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ជាពិសេស វិស័យ ឯកជន ក្នុងការលើក កម្ពស់ គុណភាពបរិស្ថាន អនុលោមភាព ទៅតាមក្រមបរិស្ថាន និងលិខិតបទដ្ឋាននានារបស់កម្ពុជា សំដៅរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំង គាំទ្រ ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យទទួលបានភាពស្អាត ភាពបៃតង និងចីរភាព និងដើម្បីប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យក្លាយទៅជាឧត្តម ប្រយោជន៍បម្រើជូន ប្រជាជនកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើង កិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តមបានបន្តឱ្យដឹងថា ជាក់ស្តែង យុទ្ធសាស្រ្តទី១ ភាពស្អាតនៃយុទ្ឋសាស្រ្តចក្រាដែលកំពុងទទួលបានជោគជ័យទូទាំងប្រទេសរួមមាន៖ ចំនុចទី១ ផ្កោតលើ (ស្អាតលើដី-ក្នុងទឹក-និងលើមេឃ)។

ស្អាតលើដី ផ្តើមចេញពីយុទ្ធនាការ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះបរិស្ថាន តាមរយៈយុទ្ឋនាការ «ថ្ងៃនេះ ខ្ញុំមិន ប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន»។

ជាលទ្ធផលគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ»មានសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចូលរួមប្រមាណ ៩លាន ៧សែននាក់ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមចំនួនជាង៣លាន ៦សែននាក់។ជាពិសេសក្រសួងបរិស្ថាន បាននិងកំពុងចែកជូនធុងសំរាម ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមានធុងដាក់សំរាមឱ្យបានត្រឹមត្រូវ មានភាពស្អាត មិនមានសំរាមរាយប៉ាយធ្វើឱ្យប្រសើរឡើង នូវគុណភាពបរិស្ថាននៅក្នុងមូលដ្ឋាន និងក្នុងគោលបំណងសម្រេចបានផែនការសកម្មភាពជាយុទ្ធសាស្រ្ត «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិនៅឆ្នាំ២០២៥»។

ក្រៅពីភាពស្អាតលើដី ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ ភាពស្អាតក្នុងទឹក ដោយបានកំពុងធ្វើ ទំនើបកម្ម ការតាមដាន និងត្រួតពិនិត្យ ការបំពុលបរិស្ថាន ពីចម្ងាយទៅលើទីតាំងក្រុមហ៊ុន ឬ រោងចក្រ ដែលជាប្រភព នៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់ ចូលប្រភពទឹក តាមរយៈ ការតម្រូវឱ្យបំពាក់ ឧបករណ៍ ស្វ័យត្រួតពិនិត្យ នៅត្រង់ ចំណុច បញ្ចេញ សំណល់ ដើម្បីធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូន ទិន្នន័យ មក ក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិផងដែរ។

ឯកឧត្តមបានលើកឡើងដែរថា ងាកមក ភាពស្អាតលើមេឃ ក្រសួងបរិស្ថាន បានអនុវត្តសកម្មភាព ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ ប្រសើរឡើងតាមរយៈការប្រកាសចាប់ផ្តើមយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ស្មើសូន្យ២០៥០។ យុទ្ធសាស្រ្តទី២ គឺភាពបៃតង តាមរយៈការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង ក្រសួងបរិស្ថានបានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនិងពិព៍រណ៍ដើមឈើក្រោមប្រធានបទ«ពន្លកបៃតង» បានចែកកូនឈើសរុបចំនួន១,៣លានដើម និងកូនត្នោតជាង ៣០ម៉ីនដើម ជូនដល់សាធារណជនទូទាំងប្រទេសដោយឥតគិតថ្លៃ។និង យុទ្ឋសាស្រ្តទី៣គឺ ចីរភាព តាមរយៈការបង្កើនទេសចរណ៍ធម្មជាតិ និង លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និងជាគោលដៅលំហែរបៃតង និងអព្យាក្រឹត្យកាបូននៅឆ្នាំ២០២៥០៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner