មន្រ្តីនគរបាលខេត្តរតនគិរីចំនួន៥១រូបទទួលការបណ្ដុះបណ្ដាលបច្ចេកទេសថតរូប និងរបៀបសរសេរអត្ថបទព័ត៌មាន
រតនគិរី៖បន្ទាប់ពីបានដំណើរការយៈពេល២ថ្ងៃវគ្គបំប៉នស្តីពីបច្ចេកទេសថតរូពភាព ថតវីដេអូ និងរបៀបសរសេរអត្ថបទព័ត៌មានដែលបានរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានបញ្ចប់ដោយជោគជ័យកាលពីរសៀលថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី អ៊ឹម ផានី ស្នងការងតំណាងឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និងលោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី។
លោកវរសេនីយ៍ឯក ចាន់ ប៊ុនធឿន ស្នងការរងទទួលទទួលដឹកនាំការិយាល័យផ្សព្វផ្សាយអប់រំបានឱ្យដឹងថា វគ្គបំប៉ននេះក្នុងគោល
បំណងបណ្ដុះបណ្ដាលបន្ថែមដល់មន្ត្រីជំនាញនគរបាលក្រុងស្រុកទាំង៩ និងមន្រ្តីនគរបាលតាមការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្តបានយល់ចំណេះដឹងបន្ថែមអំពីវិធីសាស្ត្រគន្លឹះ និងក្នុងការផ្សព្វផ្សាយ, ការសរសេរអត្ថបទ ឬ ព័ត៌មានខ្លីដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់សាធារណៈជន ។វគ្គបានផ្តល់នូវទ្រឹស្ដីមូលដ្ឋានអំពីរបៀបនៃការប្រើប្រាស់ ការគ្រប់គ្រងសម្ភារៈថតរូប និងបច្ចេកទេសថតរូប។
ក្នុងឱកាសនេះលោក កុល ផាន់ណា និងឧត្តមសេនីយ៍ត្រី អ៊ឹម ផានី បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់សូមយកចំណេះដឹងដែលទទួលបានពីវគ្គបំប៉ននេះទៅប្រើប្រាស់តាមអង្គភាពសាមីរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព និងជួយផ្សព្វផ្សាយព័ត៌មានពិតដែលមានគុណប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ៕
ដោយ៖ គតិ យុត្ត