ក្រុមហ៊ុន កែច្នៃម្ហូបអាហារខ្មែរ បានទទួលពានរង្វាន់មួយនេះ ក្នុងការរួមចំណែកជួយឱ្យរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុន កែច្នៃម្ហូបអាហារខ្មែរ ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក បានទទួលពានរង្វាន់ សហគ្រាសធុនតូច និងមធ្យម (SME) ល្អបំផុត ដ៏មានកិត្យានុភាពនៅក្នុងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ Khmer Enterprise។

ថ្លែងក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីពេលថ្មីៗនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថា សហគ្រិនភាព មានតួនាទីដ៏សំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។

ដោយឡែកកាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ សហគ្រិនខ្មែរបានរៀបចំពិធីប្រគល់រង្វាន់សហគ្រិនខ្មែរ ២០២៤ ជូនដល់សហគ្រិនឆ្នើមដែលបានឈ្នះពានរង្វាន់សហគ្រិនខ្មែរទាំង ៤ប្រភេទ ក្រោមអធីបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។

លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា និងលោក ជា ចិត្រា ដែលជាប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ដែលបានទទួលពានរង្វាន់ សហគ្រាសធុនតូច និងមធ្យម (SME) ល្អបំផុត ដ៏មានកិត្យានុភាពនៅក្នុងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ Khmer Enterprise។ ការទទួលស្គាល់ដ៏សក្តិសមនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការច្នៃប្រឌិត គុណភាព និងទំនួលខុសត្រូវសង្គម។

ក្រោមការដឹកនាំរបស់លោកស្រី ហ៊ុក ស្រីហួរ និងលោកប្រធានគ្រប់គ្រងទូទៅ បានលេចមុខជាអ្នកដឹកនាំក្នុងឧស្សាហកម្មផលិតម្ហូបអាហារបែបខ្មែរ ដោយកំណត់ស្តង់ដារថ្មីសម្រាប់ឧត្តមភាព។ ពានរង្វាន់នេះជំរុញចិត្តយើងឱ្យបន្តខិតខំដើម្បីឧត្តមភាព និងការរួមចំណែកក្នុងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

សហគ្រាសផលិតអាហារ ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ប្តេជ្ញាក្នុងការអភិរក្ស និងលើកកំពស់រសជាតិដើមនៃម្ហូបខ្មែរពិតៗទៅកាន់ពិភពលោក។ លើសពីប្រតិបត្តិការស្នូលរបស់យើង យើងផ្តល់ជូននូវសេវាកម្ម OEM (ធ្វើប្រេនផលិតផលផ្ទាល់ខ្លួន) ដល់ដៃគូដែលស្វែងរកការផលិតផលិតផលអាហារខ្មែរ ដែលមានគុណភាពខ្ពស់ ទៅកាន់ទីផ្សាររបស់ពួកគេ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner