សិក្ខាសាលាស្តីពីលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ នៃកិច្ចគាំពារបរិស្ថាន

(ភ្នំពេញ)៖ ឯកឧត្តមសាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពីលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន មន្រ្តីរាជការ នៃក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធ ជាច្រើន នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានបានលើកឡើងថា៖ ដើម្បីបន្តជម្រុញ ឱ្យកិច្ចគាំពារបរិស្ថានកាន់តែប្រសើរឡើងមួយកម្រិតទៀត អគ្គនាយកដ្ឋានគាំពារបរិស្ថានបានរៀបចំ នូវ ផែនការយុទ្ធសាស្ត្រកិច្ចគាំពារបរិស្ថាន(២០២៤-០២៨) ក្នុងគោលដៅសម្រេចបានគោលដៅ ភាពស្អាត នៃយុទ្ធសាស្រ្តចក្រានិងធ្វើទំនើបកម្មកិច្ចគាំពារបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាព នៃការរីកចម្រើន របស់សង្គមនិងពិភពលោកនាពេលបច្ចុប្បន្ន។ ផែនការយុទ្ធសាស្រ្តនេះ ក៏ទទួលបាននូវមតិយោបល់ ជា ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីឱ្យផែនការយុទ្ធសាស្ត្ររបស់ អគ្គនាយកដ្ឋាន មានភាពគ្រប់ជ្រុងជ្រោយសម្រាប់អនុវត្តស្របតាមបរិបទជាក់ស្តែង។

ឯកឧត្តម សាបូ អូហ្សាណូ មានប្រសាសន៍ថា៖ ក្រសួងបរិស្ថានបាននិងកំពុងខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងតម្រង់ទិសលើការងារគ្រប់គ្រងកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀតក៏ដូចជាការចូលរួមដោះស្រាយបញ្ហាប្រឈមជាសកលនានា ដើម្បីបុព្វហេតពិភពលោកនិងមនុស្សជាតិ។ ក្រសួងបរិស្ថានបាននិងកំពុងខិតខំបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការចូលរួមអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានារបស់ រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់ ទី ១ នីតិកាលទី៧នៃរដ្ឋសភា យុទ្ធសាស្រ្តជាតិ ដែលមានជាធរមានក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដោយឈរលើមុំ៣ ភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិសចង្អុលបង្ហាញការងារជាអាទិភាពដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹត្យកម្មបរិស្ថានកិច្ចឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ច សំដៅសម្រេចគោលដៅយុទ្ធសាស្ត្រ បញ្ចកោណ គឺជាប្រទេសអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner