ប្រទេសបីនៅអាស៊ីអាគ្នេយ៍មានទីក្រុងល្អបំផុតលើពិភពលោក
កាសែត VNexpress បានចេញផ្សាយថា ទីក្រុង សិង្ហបុរី របស់ប្រទេសសិង្ហបុរី, ទីក្រុងបាងកក របស់ថៃ និង គូឡាឡាំពួ របស់ម៉ាឡេស៊ី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី «ទីក្រុងល្អបំផុតទាំង ១០០ របស់ពិភពលោក» ដែលចងក្រងដោយក្រុមហ៊ុនប្រឹក្សាទីផ្សារ Resonance ដែលមានមូលដ្ឋាន នៅប្រទេសកាណាដា សហការជាមួយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Ipsos។
ដើម្បីចងក្រងចំណាត់ថ្នាក់
នេះ ក្រុមហ៊ុនបានវាយតម្លៃពីទីក្រុងទេសចរណ៍ពិភពលោក ដែលមានចំនួនប្រជាជន លើសពីមួយលាននាក់ ដោយផ្អែកលើសសរស្តម្ភចំនួនបី រួមមាន ភាពរស់រវើក, ភាពស្រលាញ់ចូលចិត្ត, និងភាពរុងរឿង។
ប្រភពថា ទីក្រុងសិង្ហបុរី ដែលមានប្រជាជនចំនួន ៦លាននាក់ត្រូវបានកោតសរសើរ ចំពោះផ្សារទំនើបប្រណីត និងភាពសម្បូរបែប នៃមុខម្ហូប។ ទីក្រុងមួយនេះ ល្បីល្បាញខ្លាំង លើព្រលានយន្តហោះ Changi និងបរិវេណ Marina Bay Sands ហើយបានជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងបញ្ជី។
រីឯ បាងកករបស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ៣២ ក្នុងបញ្ជី ដោយត្រូវបានផ្តល់ពិន្ទុ លើអាហារកម្រ, កន្លែងម៉ាស្សាច្រើន, ឆ្នេរដ៏ស្រស់ស្អាត ឬការដើរទិញទំនិញ តម្លៃថោក។
រីឯ ទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ទី ៥០។ ទីក្រុងនេះ គេផ្តល់ពិន្ទុលើ ការរួមបញ្ចូលគ្នា យ៉ាងល្អឥតខ្ចោះ នូវប្រពៃណី ជាមួយនឹងការច្នៃប្រឌិតបែបទំនើប ជាមួយអគារ Merdeka 118 ដែលជាអគារខ្ពស់ជាងគេ លំដាប់ទីពីរ នៅលើពិភពលោក។
ក្រៅពីនេះ ក៏មានអាហារ ដ៏សម្បូរបែប នៅតាមចិញ្ចើមផ្លូវ ផងដែរ។
គួរបញ្ជាក់ដែរថា ក្នុងចំណោមទីក្រុងល្អបំផុតទាំង១០០
ទីក្រុងឡុងដ៍ របស់អង់គ្លេស ត្រូវបានគេដាក់ឈ្មោះថា ជាទីក្រុងល្អបំផុតរបស់ពិភពលោក តាមពីក្រោយដោយ ទីក្រុង ញូវយ៉ក ប៉ារីស និងតូក្យូ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត