ទីក្រុងព្រំដែនម៉ិកស៊ិក-អាមេរិកអន្ទះសារចំពោះការនិរទេសដ៏ច្រើន

បរទេស៖ រដ្ឋបាលទីក្រុងជាប់ព្រំដែនម៉ិកស៊ិក និង អាមេរិកកំពុងរង់ចាំយ៉ាងអន្ទះសារ ចំពោះការនិរទេសដ៏ច្រើន ដែលអាចធ្វើទៅបាន ក្រោយពីដឹងអំពីផែនការនិរទេស ជាប្រវត្ថិសាស្ត្រ របស់អនាគតប្រធានាធិបតីអាមេរិក Donald Trump។

លោក Juan Fierro នាយក មជ្ឈមណ្ឌលជម្រកជនចំណាកស្រុក នៅតំបន់ Ciudad Juarez ជាប់ព្រំដែនម៉ិកស៊ិក-សហរដ្ឋអាមេរិក បាននិយាយថា «ខ្ញុំជឿថា ទីក្រុងនេះ មិនទាន់បានរៀបចំខ្លួនរួចរាល់ ដើម្បីទទួលមនុស្សច្រើននោះទេ ចំពេលមានផែនការ របស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump សម្រាប់ការនិរទេសជនចំណាកស្រុកដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក»។

លោកបន្តថា «ការភ័យខ្លាចកំពុងកើនឡើង នៅផ្នែកម្ខាងទៀតនៃព្រំដែន ដូច្នេះ មានសំណួរសួរថាតើនេះ អាចមានន័យយ៉ាងណា សម្រាប់ទីក្រុងម៉ិកស៊ិក និងសម្រាប់ជនចំណាកស្រុក ដែលនៅតែសង្ឃឹមថា អាចឆ្លងកាត់បាននោះ»។

គួរបញ្ជាក់ថា លោក Trump បានប្តេជ្ញាប្រកាសភាពអាសន្នកម្រិតជាតិ ផ្នែកអន្តោប្រវេសន៍ នៅពេលដែលលោកចូលកាន់តំណែង ក្នុងខែមករា ខាងមុខ ហើយប្រើប្រាស់កងទ័ព បណ្តេញជនចំណាកស្រុក ដែលគ្មានឯកសារ ក្នុងនោះ ត្រូវបានប៉ាន់ស្មានថា មានរហូតដល់ចំនួន ១៣លាននាក់។

ប្រធានាធិបតីថ្មីរបស់ម៉ិកស៊ិក លោកស្រី​ Claudia Sheinbaum​ បាននិយាយថា ប្រទេសរបស់លោកស្រី មានកិច្ចព្រមព្រៀង ជាមួយរដ្ឋបាល Biden ជុំវិញរឿងឯកសារជនភៀសខ្លួន ដោយលោកស្រីសង្ឃឹមថា វានឹងបន្ត ជាមួយ នឹងរដ្ឋបាល Trump ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner