កម្ពុជា និងចិន បង្កើតព្រឹត្តិការណ៍បង្ហាញអរិយធម៌នៃប្រទេសទាំងពីរ ក្នុងឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន២០២៤

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំកម្មវិធី «ពាក្យសច្ចាពណ៌មាស» សម្ដែងសិល្បៈពិសេស ដើម្បីបង្ហាញអរិយធម៌ នៃប្រទេសទាំងពីរ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជាឆ្នាំ២០២៤។

កម្មវិធី «ពាក្យសច្ចាពណ៌មាស» សម្ដែងសិល្បៈពិសេសនេះ ទទួលរៀបចំដោយរោងមហាស្រពតន្ដ្រី និងរបាំទីក្រុងអ៊ូស៊ីប្រទេសចិន និងនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការសម្ដែងសិល្បៈពិសេសនេះ ឯកឧត្តមជឿជាក់ថា នឹងធ្វើឲ្យអ្នកចូលរួមមានចំណាប់អារម្មណ៍យ៉ាងជ្រាយជ្រៅ ចំពោះវប្បធម៌ប្រពៃណីរបស់ប្រទេសចិន។

ឯកឧត្តមបន្ថែមថា កម្មវិធី «ពាក្យសច្ចាពណ៌មាស» សម្ដែងសិល្បៈពិសេសនេះ គឺជាកម្មវិធីសំខាន់សម្រាប់ឆ្នាំ២០២៤ គឺជាឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជា។ ជាក់ស្តែងឆ្នាំនេះ ក្រោមការដឹកនាំប្រឹងប្រែងរវាងរដ្ឋាភិបាលកម្ពុជា-ចិន បានសហការគ្នារៀបចំកម្មវិធីធំៗជាច្រើន ដើម្បីជំរុញពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតនៅសាលមហាសន្និបាតចតុមុខ រាជធានីភ្នំពេញ៕

អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner