ផ្សព្វផ្សាយស្តីអំពីរគ្រោះថ្នាក់នៃគ្រឿងញៀនជូនដល់នាយទាហាន និងពលទាហានខេត្តព្រះវិហារ

ព្រះវិហារ៖ លោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធ​ហត្ថខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ បាន​អញ្ជើញចុះអប់រំផ្សព្វ​ផ្សាយ និងចែករំលែកបទពិសោធន៍ ស្តីពីការកំណត់អត្តសញ្ញាណ​គ្រឿងញៀន និងចំណេះដឹងជា​មូលដ្ឋាន​ស្តីពីគ្រឿងញៀន ជូនដល់​នាយទាហាន និងពលទាហានចំនួន ១៥០នាក់កាលពីព្រឹកថ្ងៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រវិហារ បានបញ្ជាក់ទៅកាន់អ្នកចូលរួមថា  គ្រឿងញៀន មិនមែនជាឱសថ ជំនួយកម្លាំង បំប៉ន​ស្មារតី ឱ្យក្មេងជាងវ័យនោះទេ។គ្រឿងញៀន គឺបំផ្លាញសុខភាព ទ្រព្យ​សម្បត្តិ អាយុជីវិត ផ្ដល់​ផលលំបាក​ដល់ក្រុមគ្រួសារ និងសង្គមជាតិ ។

ចំណែកឧត្តមសេនីយ៍ត្រី ទេព ឈឿន មេបញ្ជាការរងកងពល​តូចអន្តរា​គមន៍លេខ៧ បានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ ចំពោះលោក​វរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរង កងរាជអាវុធ​ហត្ថខេត្តព្រះ​វិហារ ព្រមទាំងក្រុមការងារ ដែលបាន​ចំណាយពេលដ៏មានតម្លៃ​អញ្ជើញ​ចុះអប់រំផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ ស្តីពីការកំណត់អត្ត​សញ្ញាណគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីគ្រឿងញៀន ជូនដល់នាយទាហាន និងពលទាហានក្នុងថ្ងៃនេះ៕


ដោយ៖ សួន លីណា

ads banner