បេក្ខជនចំនួន ៤៤រូបជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសលទ្ធផលជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ក្រោយឆ្លងកាត់ការប្រឡងចំនួនបីដំណាក់កាលកន្លងមក បេក្ខជនចំនួន ៤៤នាក់ជាប់ជាស្ថាពរ ក្នុងនោះស្រីចំនួន ១៣នាក់ ។

ដោយក្នុងនោះ ជំនាញរដ្ឋបាលសាធារណៈ សរុបចំនួន ២០នាក់ ស្រី ៤នាក់, ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបចំនួន ៧នាក់ ស្រី ៤នាក់ និងជំនាញទំនាក់ទំនងអន្តរជាតិ សរុបចំនួន ១៧នាក់ ស្រី ៥នាក់។

ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យរៀននៅសាលាភូមិន្ទរដ្ឋបាល ត្រូវបានប្រកាសលទ្ធផលត្រូវបាបផ្សព្វផ្សាយលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ ។

ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ក្នុងរយៈពេល ១សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ/តេឡេក្រាម ០១២ ៣០៥ ៥៣០, ០១៦ ៨៨៨ ៥៣៦។

សម្រាប់បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ។

គួរបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ មានវត្តមាននៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ សម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យរៀននៅសាលាភូមិន្ទរដ្ឋបាល៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជេម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner