ពលរដ្ឋស៊ីរីរីករាយបុណ្យណូអែល ក្រោយបណ្តេញប្រធានាធិបតីចេញ

បរទេស៖ ប្រជាជនស៊ីរីរីករាយនឹងផ្សារបុណ្យណូអែល បន្ទាប់ពីការបណ្តេញលោកប្រធានាធិបតី ​Bashar al-Assad​ ចេញពីតំណែង។

ពលរដ្ឋស៊ីរី នាង​ Aya​ បាននិយាយថា «ឆ្នាំនេះ បរិយាកាសកាន់តែរីករាយ ពីព្រោះស៊ីរីត្រូវបានរំដោះ»។ នាង ​Aya​ បាននិយាយបែបនេះ នៅឯ​ផ្សារបុណ្យណូអែល ក្នុងទីក្រុង ​Damascus​ ជាកន្លែងដែលប្រជាជនស៊ីរីបានប្រមូលផ្តុំគ្នា ដើម្បីថតរូប ជាមួយនឹងការតុបតែងលម្អបុណ្យណូអែល ពោលគឺនៅក្រោយពេលពីរសប្តាហ៍ បន្ទាប់ពីពួកឧទ្ទាម ដឹកនាំដោយក្រុមឥស្លាម បានបណ្តេញមេដឹកនាំយូរអង្វែង គឺលោក អាសាត ចេញពីតំណែង។

ពលរដ្ឋស៊ីរី ម្នាក់ទៀតថ្លែងរំពឹងថា ពិធីបុណ្យនឹងត្រលប់មកភាពរស់រវើកវិញ នៅថ្ងៃខាងមុខ​។ ប្រភពបានអះអាងថា «បន្ទាប់ពីសង្រ្គាម រយៈពេល ១៤ឆ្នាំ ខ្ញុំសង្ឃឹមថា ឆ្នាំខាងមុខ នឹងនាំមកនូវសន្តិភាព សេចក្តីស្រឡាញ់ និងឱកាសដើម្បីរស់នៅ ដោយសេចក្តីថ្លៃថ្នូរ»។

គួរបញ្ជាក់ថា លោក អាសាត បានភៀសខ្លួនចេញពីប្រទេស កាលពីថ្ងៃទី៨ ខែធ្នូ ហើយប្រទេសនេះ បានផ្ទុះភាពសប្បាយរីករាយ ជាច្រើនថ្ងៃ ខណៈដែលប្រជាជនស៊ីរី បានប្រារព្ធពិធី ដួលរលំនៃគ្រួសារ al-Assad​ និងការបញ្ចប់នៃការគ្រប់គ្រង ដែលពួកគេចោទថា ជារបបដ៏ឃោរឃៅ ជាង៥០ឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner