អភិបាលខេត្តកំពង់ចុះពិនិត្យសហគមន៍ផលិតទឹកឃ្មុំធម្មជាតិ
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ និងមន្រ្តីក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធអញ្ជើញចុះពិនិត្យទិន្នផល-ការដាំដុះដំណាំពោត របស់ប្រជាកសិករ និង និងកសិដ្ឋានចិញ្ចឹមឃ្មុំសហគមន៍ (ចំការគ) ស្ថិតក្នុងភូមិកំពង់ត្រុំ-កោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម។

នាឱកាសនោះឯកឧត្តម អភិបាលខេត្តបានជំរុញដល់ម្ចាស់កសិដ្ឋានឱ្យយកចិត្តទុកដាក់ ក្នុងការចិញ្ចឹមឃ្មុំត្រូវតាមស្តង់ដារដើម្បីបង្កើនប្រាក់ចំណូលក៏ដូចជាដើម្បីសុខភាពបរិភោគផងដែរ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានបន្តចុះពិនិត្យឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ស្ថិតនៅចំណុច ចំការគ ភូមិកំពង់ត្រុំ ដើម្បីសិក្សាលទ្ធភាពក្នុងការប្រែក្លាយតំបន់នេះទៅជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយទៀត នាពេលអនាគត បន្ទាប់ពីឆ្នេរខ្សាច់កោះប៉ែន៕
ដោយ៖លី ពៅ






