សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការទទួលខុសត្រូវរបស់សាជីកម្មចំពោះសង្គមរបស់ ក្រុមហ៊ុនកសិ-ឧស្សាហកម្មនិង​អាជីវកម្មរ៉ែ

រតនគិរី៖រដ្ឋបាលខេត្តរតនគិរីបានប្រារព្ធសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការទទួលខុសត្រូវរបស់សាជីកម្មចំពោះសង្គមរបស់ ក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាជីវកម្មរ៉ែនៅសាលាខេត្ត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអ្នកចូលរួម​ជា តំណាងក្រុមហ៊ុនកសិ-ឧស្សា ហកម្ម និងអាជីវកម្មរ៉ែ ប្រធានមន្ទីរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត។

សិក្ខាសាលាដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានបំណង ដើម្បីសិក្សាស្វែងយល់និងការចែករំលែកបទ ពិសោធន៍ ល្អៗរបស់ក្រុមហ៊ុន​ស្តីពីការរៀប​ចំផែនការ និងអនុវត្តគោលការណ៍ស្ម័គ្រ ចិត្តអំពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម និងពង្រឹងទំនាក់​ទំនងឱ្យ​កាន់តែល្អប្រសើរឡើងរវាងអាជ្ញាធរ សហគមន៍ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្ត ។

លោក វ៉ាន់ សោភា បានលើកឡើងថា រយៈពេលជិត៩ឆ្នាំមកហើយ ដែលខេត្តរតនគិរីបានផ្តួចផ្តើមឱ្យមានការអនុវត្តគោល ការណ៍ការ ទទួលខុសត្រូវរបស់សាជីកម្មចំពោះសង្គមធុរកិច្ច និងការវិនិយោគ ប្រកបដោយការទទួលខុលត្រូវ អំពីសិទ្ធិមនុស្ស​របស់ក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាជីវកម្មរ៉ែ ដោយក្រុមការងារអាជ្ញាធរខេត្ត ក្រុមហ៊ុន កសិ-ឧស្សាហកម្ម អាជីវកម្មរ៉ែ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុង គោលដៅតែមួយគឺលើកកម្ពស់សុខដុមរមនីយកម្ម រវាងអ្នកប្រតិបត្តិ​ការគម្រោង(ក្រុមហ៊ុនវិនិយោគ) ជាអ្នកទទួលខុសត្រូវចំពោះ​អ្នកទទួល​ផលពីគម្រោង (សហគមន៍រង ផលប៉ះពាល់) តាមរយៈការ អភិវឌ្ឍ​ប្រកប​​ដោយនិរន្តរភាព ក្រមសីលធម៌ និងឥរិយាបថនិងតម្លាភាព។

លោកអភិបាលរងខេត្តបន្តថា ដើម្បីសម្រេចបាននូវគោលដៅ​ខាងលើ​ក្រុមការងារបានឯកភាពរៀបចំ​បង្កើត​ក្រុមការងារ​បច្ចេកទេសមួយ​ឈ្មោះ ថាក្រុមការងារបច្ចេកទេសទទួលខុសត្រូវរបស់សាជីវកម្ម​ចំពោះសង្គមខេត្តរតនគិរី។ជាមួយ​គ្នានេះខេត្ត រៀបចំចងក្រងសេចក្តី​ព្រាងក្របខ័ណ្ឌការងារសម្រាប់ក្រុមការងារបច្ចេកទេសទទួលខុសត្រូវរបស់សាជីវកម្ម ចំពោះសង្គមដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងនោះមាន ក្រុមហ៊ុនកសិ-ឧស្សាហកម្មអាជីកម្មរ៉ែ អង្គការ មិនមែន រដ្ឋាភិបាលក្នុងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន៕
ដោយ៖ គតិ យុត្ត

ads banner