ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា កោតសរសើរឆន្ទៈ និងការលះ​បង់​កម្លាំង​កាយចិត្តរបស់ថ្នាក់ដឹកនាំ និង គ្រូបង្វឹក ក្នុងការរៀបចំផែនការ​យុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍកីឡាករ កីឡាការិនី

(ភ្នំពេញ)៖ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយនគរបាល មន្រ្តី​នគរបាល ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី​ទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិ​បណ្ឌិ​ត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម​ប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួង​មហាផ្ទៃ និងជាក្រុមគ្រួសារនៃកីឡាក្រសួងមហាផ្ទៃទាំងមូល ពិតជាមានក្តី​សោមនស្សរីករាយក្រៃលែង ដែលបានជួបជុំគ្នាជាថ្មីម្តងទៀត ទាំងពេល​ប្រកួតកន្លងទៅ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលនាំមកនូវភាពវិជ្ជមាន ក៏ដូចជាមោទនភាពជាតិសម្រាប់កម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានកោយសសើរនិងវាយតម្លៃខ្ពស់ ចំពោះការលះបង់កម្លាំកាយចិត្ត និង​ឆន្ទៈ ក្នុងការប្រឹងប្រែងអភិវឌ្ឍន៍កីឡារបស់ថ្នាក់ដឹកនាំ នាយនគរបាល មន្រ្តី​នគរបាល ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី​ទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ជុំវិញការ​ប្រកួតកីឡា ជាពិសេស ការប្រកួតកីឡាជាតិ ឆ្នាំ២០២៤ ដែលបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តម ពិតជាមានមោទនភាពចំពោះបងប្អូនកីឡាករ កីឡាការិនី ដែលបាននាំមកនូវកិត្តិយសដល់ក្រុមគ្រួសារយើងទាំងមូលតាំងពីពេលមុន រហូតដល់ពេលបច្ចុប្បន្ន។ ការចូលរួមជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំ ជាពិសេសការកសាងកិត្តិយសជាតិ តាមរយៈការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឈរលើមូលដ្ឋាន ផឹកទឹកត្រូវនឹកដល់ប្រភពដើម ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបង្កើត ទ្រទ្រង់ និងការចំណាយនានា ដែលរាជរដ្ឋាភិបាល​ប្រគល់ជូន ក្នុងគោលដៅដើម្បីអភិវឌ្ឍធនធានដ៏មានសារៈសំខាន់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រហូតដល់ឈានដល់ការចូល​រួមប្រកួតលក្ខណៈអន្តរជាតិ ដែលមានឈ្មោះបោះសំឡេង​ទូទាំងពិភពលោក។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានវាយតម្លៃ​ខ្ពស់ចំពោះឆន្ទៈ និងការលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ នាយ​នគរបាល មន្រ្តីនគរបាល ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍកីឡាករ កីឡាការិនី។

ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា សមទ្ធផល​ជោគជ័យទាំងអស់នេះ គឺ មានការជួយឧបត្ថម្ភគាំទ្រ និងការជួយ​ជ្រោម​ជ្រែងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡា​ក្រសួងមហាផ្ទៃ និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធនានា ព្រមទាំងការ​ប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខា​ធិការដ្ឋាន​ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រួមទាំងការដឹកនាំឆ្នៃប្រឌិត​ក្នុងស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលធានាបាន​ប្រសិទ្ធភាពការងារ ក៏ដូចជាគុណភាពនៃការបណ្តុះបណ្តាលដល់​ធនធាន​កីឡាករ កីឡាការិនី ក្នុងកម្រិតមួយដែលអាចទទួលយកបាន៕

រូបភាព ៖ ងីមឆៃហួត អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner