បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុប​លទ្ធផលការងារយោធាសន្តិសុខប្រចាំខែធ្នូ

កំពង់ធំ៖ឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ​ការសឹក​រងកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារយោធា​សន្តិ​សុខប្រចាំខែធ្នូ ឆ្នាំ២០២៤ និងដាក់ចេញនៅទិសដៅសម្រាប់​អនុវត្ត​បន្តខែមករា ឆ្នាំ២០២៥ នៅទី បញ្ជាការតំបន់ប្រតិបត្តិការសឹក​រង​កំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពី​ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនេះឧត្តមសេនីយ៍ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ​ចំពោះមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយ​ការិយាល័យ ផ្នែក​ជំនាញគ្រប់ស្ថាប័នចំណុះនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច​សម្រេចបានតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន។ ឧត្តមសេនីយ៍ទោ ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗ ដែលត្រូវអនុវត្តបន្តមយចំនួន៕

ដោយ៖ ប៊ុន រដ្ឋា

ads banner