ឡាវកត់ត្រាអ្នកជំងឺគ្រុនឈាមកើនលើស ២ម៉ឺននាក់ ក្នុងនោះស្លាប់ ១១នាក់

វៀងចន្ទន៍ ៖ ក្រសួងសុខាភិបាលឡាវកាលពីថ្ងៃសុក្របានប្រកាសថា ចំនួនអ្នកជំងឺគ្រុនឈាមនៅក្នុងប្រទេសឡាវ បានកើនឡើងលើស ២០,០០០នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ១១នាក់ត្រូវបានរាយការណ៍គិតមកទល់ពេលនេះ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាពនៃក្រសួងសុខាភិបាលឡាវ បានឱ្យដឹងថា ចំនួនអ្នកជំងឺគ្រុនឈាមខ្ពស់បំផុត ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីវៀងចន្ទន៍ ដែលមានចំនួនដក់ទៅ ៥,៧៦១ករណី។

ទន្ទឹមគ្នា ជំងឺគ្រុនឈាមបានបណ្តាលឲ្យមនុស្សចំនួន ១១នាក់ស្លាប់ ក្នុងនោះមាន ៤នាក់នៅខេត្តហ្លួងប្រាបាង, ៣នាក់នៅរាជធានី, ៣នាក់សេកុង និងម្នាក់ទៀតនៅខេត្តហ្លួងណាំថា។

ជាការឆ្លើយតប ក្រសួងសុខាភិបាលឡាវបាន ជំរុញ ឲ្យ ប្រជាពលរដ្ឋ រក្សា ការ ប្រុង ប្រយ័ត្ន និង ជួយ ទប់ ស្កាត់ ការ រីក រាល ដាល នៃ មេរោគ ឆ្លងបណ្តាលមក ពី មូស ខ្លាមួយនេះ។

លើសពីនេះ ក្រសួងសុខាភិបាលឡាវក៏បានអំពាវនាវដល់មន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យទូទាំងប្រទេស ពង្រឹងវិធានការគ្រប់គ្រងជំងឺគ្រុនឈាម ដើម្បីការពារការរីករាលដាលកាន់តែធ្ងន់ធ្ងរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner