ក្នុងឆ្នាំ២០២៤ ថៃទទួលបានទេសចរបរទេស ៣៥លាននាក់

បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT បានប្រកាសថា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ក្នុងឆ្នាំ២០២៤ បានកើនឡើងលើសពី ៣៥លាននាក់ ដែលបង្កើតប្រាក់ចំណូលបានជាង ៥២,៨១ពាន់លានដុល្លារ នេះបើតាមការចេញផ្សាយរបស់កាសែត VNexpress។

លោក Thapanee Kiatphaibool ប្រធានសមាគម TAT បានឱ្យដឹងថា ភាពជោគជ័យនៃវិស័យទេសចរណ៍របស់ប្រទេសកើតមានឡើងដោយសារតែគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពទាក់ទាញរបស់ប្រទេសថៃ។ ព្រឹត្តិការណ៍និងពិធីបុណ្យល្បីៗក៏បានទាក់ទាញទស្សនិកជនទូទាំងពិភពលោកផងដែរ ដែលពង្រីកទីផ្សារទេសចរណ៍របស់ប្រទេសថៃបន្ថែមទៀត។
ការតភ្ជាប់កាន់តែប្រសើរឡើងបានធ្វើឱ្យការធ្វើដំណើរចូលទៅកាន់ប្រទេសថៃកាន់តែប្រសើរឡើង ដែលបង្ហាញឱ្យឃើញតាមរយៈការកើនឡើងជើងហោះហើរពីតំបន់នានាដូចជាអាស៊ីភាគឦសាន ប្រទេសអាស៊ាន អាស៊ីខាងត្បូង អូសេអានី អឺរ៉ុប អាមេរិកខាងជើង និងមជ្ឈឹមបូព៌ាជាដើម។

សម្រាប់ឆ្នាំ២០២៥ គំនិតផ្តួចផ្តើម Amazing Thailand Grand Tourism and Sports Year សមាគម TAT គ្រោងរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក បង្ហាញវប្បធម៌ល្អៗរបស់ថៃ និងផ្តល់អត្ថប្រយោជន៍កាន់តែល្អ។ តាមរយៈការសហការជាមួយអ្នកមានឥទ្ធិពលនៅលើសកលលោក និងការលើកកម្ពស់ភាពងាយស្រួលនៃការធ្វើដំណើរ ប្រទេសថៃមានគោលបំណងពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនថាជាគោលដៅទេសចរណ៍កំពូលដែលផ្តោតលើនិរន្តរភាព និងបទពិសោធដែលមិនអាចបំភ្លេចបាន នេះបើយោងតាមកាសែត VN Express ដដែល៕

ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner