ការបាញ់កាំជ្រួចបង្ករបួសស្នាមដល់មនុស្ស ៣៤០នាក់ទូទាំងប្រទេសហ្វីលីពីន

ម៉ានីល ៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន ហៅកាត់ (DOH) បានបញ្ជាក់កាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានបង្កើនចំនួនអ្នករងរបួសទាក់ទងនឹងការបាញ់កាំជ្រួចកើនឡើងដល់ ៣៤០នាក់នៅទូទាំងប្រទេស ក្នុងអំឡុងពេលពិធីបុណ្យណូអែល និងអបអរសាទរបុណ្យចូលឆ្នាំសកល។

នាយកដ្ឋានសុខាភិបាលហ្វីលីពីន បានគូសបញ្ជាក់ថា ចំនួនអ្នករងរបួសសរុបដែលបានកត់ត្រាចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ បានធ្លាក់ចុះចំនួន ៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាយកដ្ឋានសុខាភិបាលហ្វីលីពីន បានឱ្យដឹងទៀតថា ជិត ៦០ភាគរយនៃអ្នករបួស គឺបណ្តាលមកពីការលេងបាញ់កាំជ្រួចដែលត្រូវបានហាមឃាត់ ហើយក្នុងចំណោមជនរងគ្រោះទាំង ៣៤០នាក់ មាន ២៩៩នាក់ជាបុរស និង ៤១នាក់ជាស្រ្តី។ ក្នុងនោះ ជនរងគ្រោះចំនួន ២៣៩នាក់ មានអាយុ ១៩ឆ្នាំ ឬក្រោមនេះ៕

ប្រភព៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner