ខេត្តកែប ប្រារព្ធមីទ្ទីងរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា
កែប៖នៅបរិវេណវិមានឯករាជ្យ រដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានប្រារព្ធពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នហ ៧មករា ១៩៧៩- ៧មករា ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអានសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅថា “ថ្ងៃនេះជាថ្ងៃដ៏ឱឡារិក របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីអបអរសាទរខួបអនុស្សាវរីយ លើកទី៤៦ ទិវាជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត ធ្វើឱ្យប្រជាជនកម្ពុជាបានរស់ឡើងវិញ ហើយបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរហូតសព្វថ្ងៃនេះ។
សូមរំលឹកថា ក្នុងរយៈពេល ៤៦ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត ៕
ដោយ៖ សិលា សារិន





