អភិបាលខេត្តស្ទឹងត្រែងស្នើឱ្យគ្រប់សាលារៀនទាំងអស់ចូលរួមទប់ស្កាត់ការលក់ចំណីអាហារដែលប៉ះពាល់សុខភាពសិស្ស

ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងក្នុងឱកាស​អញ្ជើញ​ចូលរួម​ពិធីបិទសន្និបាតនៅមន្ទីរអប់រំ យុវជននិងកីឡាកាលពីថ្ងៃទី១៥ ខែមករា​ បានស្នើឱ្យគ្រ​ប់សាលា​រៀន និងគ្រប់កម្រិតទាំងអស់ឱ្យចូលរួមទប់ស្កាត់ការលក់​ចំណីអាហារដែលប៉ះពាល់ដល់សុខភាពសិស្ស តាមរយៈអាជីវករលក់ដូរភេសជ្ជៈ​ជាតិផ្អែម។

ឯកឧត្តមអភិបាលខេត្តបានវាយតម្លៃខ្ពស់លើសមិទ្ធផលសំខាន់ៗនៃការអនុវត្តការងារអប់រំក្នុងឆ្នាំសិក្សាកន្លងរបស់មន្ទីរអប់រំ ។ ឯកឧត្តមបានលើកឡើង​​ពី​អាទិភាពស្នូលទាំង៨ចំណុចរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ១.ការពង្រឹងអភិបាលកិច្ចសាលារៀន ,២.ការពិនិត្យកែសម្រួលនិងរៀបចំ​កកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ,៣.ការលើក​កម្ពស់សុខភាពសិក្សា កម្មវិធីអាហារូបត្ថម្ភ​ដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលារៀន ,៤.ការជំរុញ និងលើកទឹកចិត្ត​ការចូលរួមរបស់​មាតាបិតា អាណាព្យាបាលនិងសហគមន៍តាម​ពាក្យ​ស្លោក«ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» ,៥.​ការអប់រំ​ឌីជីថល ,៦.ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ,ទី៧.ការក​សាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និង៨.ការអភិវឌ្ឍន៍ការអប់រំកាយ និងកីឡា ៕
ដោយ៖ដេង ម៉ាវិន

ads banner