ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ និងគណៈប្រតិភូអមដំណើចូលរំលែក មរណទុក្ខ ចំពោះក្រុមគ្រួសារនៃសពលោក ពៅ នេពីន បានពលីក្នុង ប្រតិបត្តិការបោស សម្អាត មីន

(បន្ទាយមានជ័យ)៖ បុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាព កំចាត់មីនកម្ពុជា លោក ពៅ នេពីន បានពាលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីន​អំឡុង​ពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ត្រូវបានឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរ មីន បានអញ្ជើញដឹកនាំគណៈប្រតិភូអាជ្ញាធរ​មីន ចូលរូមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព ស្ថិតនៅភូមិតេជោ​ភ្នំឆ័ត្រ (មណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ) ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ មានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និង​សោកស្តាយ​ឥតឧបមា ដោយបានទទួលដំណឹងអំពីពលីកម្មរបស់ លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោក ស្តាយជា​ទី​បំផុតពី សម្តេចមហាបវធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ​បណ្ឌិត ចូលរួម​រំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសពលោក ពៅ នេពីន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ នៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់មិនកម្ពុជា ដែលបាន​បាត់បង់សមាជិកគ្រួសារ បាត់បង់សហការី និងមិត្តរួមការងារដ៏អង់អាច ក្លា​ហាន ដែលតែងបានចូលរួមរធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយ​ឆន្ទៈ​មនសិការដ៏មោះមុត ក្នុងបុព្វហេតុមនុស្សធម៌ជា រៀងរហូតមក។ ហើយការ​បាត់​បង់ លោក ពៅ នេពីន ជាការបាត់បង់វីរជនដោះមិនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ និងគណៈប្រតិភូអាជ្ញាធរមីន សូមឧទ្ទិស​បួង​សួង​ដល់ដួងវិញ្ញាណក្ខន្ធ លោក ពៅ ទេពិន សូមចាប់ បាន យោនយក​កំ​ណើត​កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា៖ការពលីកម្មជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មិនកម្ពុជា មានចំនួន២នាក់ ១,មានឈ្មោះលោក អឿន ចាន់ដារ៉ា រស់នៅខេត្តបាត់ដំបង និងទី២,មានឈ្មោះលោក ពៅ នេពីន រស់នៅខេត្តបន្ទាយមានជ័យ ដែលជាបុគ្គលិកបោសសម្អាតមីន របស់ មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុង ពេលកំពុងប្រតិបត្តិការរបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥៕

ដោយ ៖ ឃិន គន្ធា

ads banner