ខេត្តស្ទឹងត្រែងបង្កើតព្រឹត្តិការណ៍អុំទូកកាយ៉ាកលើកដំបូងរយៈពេលពីថ្ងៃ នៅតំបន់រ៉ាមសារ
ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែង រួមជាមួយសហភាពសហព័ន្ធ យុវជន កម្ពុជា ខេត្ត បានបង្កើតព្រឹត្តិការណ៍អុំទូកកាយ៉ាកតំបន់រ៉ាមសារទន្លេមេគង្គស្ទឹងត្រែង ។ព្រឹត្តិការណ៍បែបកីឡាផង បែបកម្សាន្តផង និងជាការបង្កើតព្រឹត្តិការណ៍ទេសចរ ណ៍ផង បានរៀបចំឡើងរយៈ ពេលបីថ្ងៃចាប់ ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយចាប់ផ្ដើមចេញពីកំពង់ផែនៃស្រុកបុរីអូរស្វាយសែនជ័យ ឆ្ពោះមកកាន់កំពង់ផែអាហារដ្ឋានទន្លេខៀវនៃក្រុងស្ទឹងត្រែង ។

ព្រឹតិ្តការណ៍អុំទូកកាយ៉ាកនៅតំបន់រ៉ាមសារទន្លេមេគង្គរយៈពេលពីរថ្ងៃ ជាការ រៀបចំលើកដំបូងរបស់ខេត្តស្ទឹងត្រែង ដែលខេត្តជាប់ដងទន្លេមេគង្គលើឬទន្លេធំ បន្ទាប់ពីការសាកល្បងនៅឆ្នាំ២០២៤ កន្លងទៅ ហើយឃើញថា ការអុំទូក កាយ៉ាក ពិតជាអាចធ្វើទៅបាននៅតំបន់ប្រកបដោយអេកូឡូស៊ី។ទឹកទន្លេមេគង្គថ្លាឈ្វេង ។រុក្ខជាតិដុះក្នុងទឹកមានស្លឹកខៀវស្រងាត់ ,មានដើមចាក់ប្ញស ពត់ពេនក្នុងផ្ទៃគង្គាបានរំលេចនូវសក្ដានុពលទេសចរធម្មជាតិ សម្រាប់តំបន់ រ៉ាមសារផ្ទាល់ និងពិសេសទាញទាក់អារម្មណ៍អ្នកចូលរួម និងទេសចរជាតិ អន្តរជាតិ ។

លោក ម៉ែន គុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអ្នក នាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ នៅព្រឹកថ្ងៃទី១៩ ខែមករាថា នេះជាព្រឹត្តិការណ៍អុំទូកកាយ៉ាកតំបន់រ៉ាមសារទន្លេមេគង្គស្ទឹងត្រែងលើកទី១ បន្ទាប់ពីធ្វើការសាកល្បងនៅឆ្នាំ២០២៤កន្លងមក ។ការរៀបចំព្រឹត្តិការណ៍ បានដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារមាតុភូមិខ្ញុំនិងមន្ទីរអង្គភាពពាក់។ការអុំទូកកាយ៉ាកមានរយៈពេលពីរថ្ងៃ នៅថ្ងៃទី១៨ និង១៩ ខែមករា ដោយចាប់ពីស្រុកបុរីអូរស្វាយសែនជ័យ បន្តដំណើរទៅកាន់កោះហាន បោះតង់សម្រាកមួយយប់ រួចបន្តដំណើរដល់អាហារដ្ឋានទន្លេខៀវ ក្រុងស្ទឹងត្រែង។

លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែងបន្តថា ការរៀប ចំព្រឹត្តិការណ៍អុំទូកកាយ៉ាកលើកដំបូង តាមគម្រោងមានចំនួន១០ទូកប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងនាពេលនេះមានទូករហូតដល់ទៅ២០ទូកចូលរួម និងមាន កីឡាករ កីឡាការិនីចំនួន៣៥នាក់។លោកថា ព្រឹត្តការណ៍នេះបានផ្សារភ្ជាប់ ជាមួយសហគមន៍ផងដែរ។ ការផ្សារភ្ជាប់នេះ កីឡាករទាំងអស់ចំណាយ ថវិកាផ្ទាល់ខ្លួនលើការទិញកញ្ចប់នានារបស់សហគមន៍ម។

លោក ម៉ែន គុង បន្តថា ការរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណង ផ្សារ ភ្ជាប់ទេសចរជាមួយធម្មជាតិ និងទេសចរជាមួយសហគមន៍ ក៏ដូចជាការបង្កើត នូវផលិតភាពពីទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង និងការផលិតបាននូវផលិតផលសម្រាប់វិស័យទេសចរណ៍ជាមួយនឹងសហគមន៍ដូចជាការរួម ចំណែកលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងសហគមន៍តាមរយៈទេសចរណ៍ និងអេកូទេសចរណ៍ក្នុងភូមិសាស្ត្រខេត្ត ៕
ដោយ៖ដេង ម៉ាវិន







