វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ​ជាង​មួយពាន់គ្រួសារនៅស្រុកបរិបូរណ៌

កំពង់ឆ្នាំង៖សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង បាន​ថ្លែងនូវការ​កោត​សរសើរ និងវាយតម្លៃខ្ពស់ដល់​កិច្ចខិតខំរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់  ឯកឧត្តម​អភិបាល​ខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំ​ប្រឹងប្រែង​យកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញ​ភារកិច្ច​វាស់វែងដីធ្លី ប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់និងមានតម្លាភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរយៈការ​កន្លង​មក។

ឯកឧត្តមមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធី​ប្រគល់វិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំកំពង់​ព្រះគគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥។

សម្ដេចមហាមន្ត្រី គុយ សុផល ក៏បានថ្លែងអំណរគុណនិងកោតសរសើរដល់​ប្រជា​ពលរដ្ឋដែលបានសហការគ្រប់បែបយ៉ាង ក្នុងកិច្ចការចុះបញ្ជីដីធ្លីតាម​ដំណាក់កាលនីមួយៗរហូតទទួលបានលទ្ធផលជាទីមោទនៈ។

តាមរបាយការណ៍របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ពីសកម្មភាពការងារ របស់មន្ត្រីចុះ​វាស់វែងកម្មសិទ្ធិដីធ្លី រយៈ​កាលកន្លងមក និង រហូតមកដល់ពេលនេះ ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបាន ៩៥ ភាគរយ នៅសល់៥ភាគរយ ទៀតដែលនឹងត្រូវបញ្ចប់នៅចុងខែមីនា​ខាងមុខនេះ ។ដោយឡែកថ្ងៃនេះ បានធ្វើពិធី​ប្រគល់​វិញ្ញាបន​បត្រសម្គាល់ម្ចាស់​អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៤ភូមិ រស់នៅក្នុងឃុំកំពង់ព្រះគគីចំនួន ១ ២៨៨គ្រួសារ ស្មើនឹង១ ៨៦០បណ្ណ៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner